Ronaldo នឹង​បោះបង់​ការ​ប្រកួត​ជម្រើស​ជាតិ​ចំនួន ២​ប្រកួត

  • 2018-08-31 01:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo នឹង​អវត្តមាន​​ចំនួន​២​​ប្រកួត​​ ក្នុង​នាម​ជា​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ពេល​ត្រូវ​ប៉ះជាមួយ​នឹង​អ៊ីតាលី នា​ថ្ងៃ​ទី​៦ និង​ទី​១០ ខែ​កញ្ញា​ខាង​មុខ។ ការ​បោះបង់​នេះ ព្រោះ​តែ Ronaldo ចង់​ផ្ដោត​សំខាន់​លើ​ការ​ហ្វឹកហាត់​សម្រាប់​ក្លឹប​ថ្មី Juventus ដែល​រូប​គេ​​ទើប​នឹង​ចូលលេង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អ៊ីតាលី​ឈ្មោះ Gazzetta dello Sport កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨។

គួរ​រំលឹក​ថា Ronaldo បាន​ចាក​ចេញ​ពី Real Madrid ទៅ​ទាត់​ឲ្យ​ក្រុម Juventus ក្នុង​តម្លៃ​ខ្លួន ១០០​លាន​អឺរ៉ូ។ នៅ​ក្នុង​រដូវ​ថ្មី​នេះ ក្លឹប​សេះ​បង្កង់​ Juventus បាន​ឈ្នះ​​តំណែង​ជើង​ឯក​ចំនួន ២​ មក​ហើយ។ យ៉ាង​ណា​​មិញ Ronaldo នៅ​មិន​ទាន់​រក​គ្រាប់​បាល់​ឲ្យ Juventus បាន​នៅ​ឡើយ​ទេ៕

ប្រភព៖ Times Now News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;