Barcelona លត់​ក្រុម​ចំណូល​ថ្មី Huesca ៨-២

  • 2018-09-02 22:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើងឯកចាស់ Barcelona បាន​លក់​ក្រុម Huesca ដែល​ទើប​ឡើង​មក​លីក​កំពូលអេស្ប៉ាញ ដោយ​លទ្ធផល ៨-២ កាលពី​យប់​មិញ​នេះ។ ក្នុង​នោះ ២​គ្រាប់​របស់​ក្រុម​ភ្ញៀវ Huesca រក​បាន​នៅ​នាទី​៣ ដោយ​កីឡាករ J. Camilo Hernandez និង​នៅ​នាទី​៤២ ដោយ​កីឡាករ Alex Gallar។

រូបភាព៖ Reuters
ចំណែក ៨​គ្រាប់​របស់​ម្ចាស់ផ្ទះ Barcelona វិញ រក​បាន​ដោយ Messi រក​បាន ២​គ្រាប់​នៅ​នាទី១៦ និង ៦១ រក​បាន​ដោយ Suarez ២​គ្រាប់​នៅ​នាទី៣៩ និង ៩០ រក​បាន​ដោយ Dembele មួយ​គ្រាប់​នៅ​នាទី​៤៨ រក​បាន​ដោយ Rakitic ១​គ្រាប់​នៅ​នាទី៥២ រក​បាន​ដោយ Alba មួយ​គ្រាប់​នៅ​នាទី៨១ និង​មួយ​គ្រាប់​ទៀត​ជា​បាល់​អោនហ្គូល នៅ​នាទី២៤៕

វីដេអូ Barcelona បំបាក់​ក្រុម Huesca ដោយ​លទ្ធផល ៨-២

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;