លោក ម៉ម ប៊ុនណារាយ តន្ត្រីករ​ជើង​ចាស់​ជំនាន់​លោក​ ស៊ីន ស៊ីសាមុត ទទួលមរណភាព

  • 2018-09-03 03:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ម៉ម ប៊ុនណារ៉ាយ តន្រ្ដីករ​ជើង​ចាស់​ បាន​ទទួល​មរណភាព នា​ម៉ោង​៩ព្រឹក ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨នេះ ក្នុង​ជន្មាយុ​ ៨៥ឆ្នាំ ដោយសារ​ជរាពាធ។ នេះបើតាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ម ប៊ុនណារ៉ា ​ដែល​ជាកូន​ប្រុស​បង្កើត​របស់​លោក។

លោក ម៉ម ប៊ុនណារ៉ាយ ជា​ប្អូន​បង្កើត​របស់​លោក ម៉ម បុប្ផានី តន្ត្រីករ​រៀម​ច្បង​នៅ​សម័យ​នោះ​។ លោក​បាន​កសាង​ស្នាដៃ​ជាច្រើន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ស្នាដៃ​របស់​លោក​មាន​ច្រើន​ណាស់ តែ​ភាគច្រើន​លោក​ជា​អ្នក​ដឹកនាំ​ភ្លេង​ប្រគំ (សម្រួល​តន្រ្តី) រីឯ​ស្នាដៃ​និពន្ធ​ទំនុកច្រៀង និង​បទភ្លេង​គឺ​ជា​របស់​កវី​ និង​តន្រ្តីករ​ផ្សេងៗ។ តាម​លោក សេង តារា អ្នកនិពន្ធ អ្នក​ស្រាវជ្រាវ​ប្រវត្តិ​កវី អ្នក​ចម្រៀង​ខ្មែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០ និង​១៩៧០​ បទ​ដែលជាស្នាដៃ​របស់​លោក ម៉ម ប៊ុនណារ៉ាយ រួមមាន៖

  • កម្ម​ប្រចាំ​កាយ (ស៊ីន ស៊ីសាមុត)

  • មេត្តារៀមផង (លោកគង់ សំអឿន-លោកគង់ ចន្ថា)

  • នៅតែឃ្លាត (លោក គង់ ចន្ថា) 

  • មេឃអើយជួយផង (ស៊ីន ស៊ីសាមុត-រស់ សេរី​សុទ្ធា) 

  • ឃ្លាតទាំងទឹកភ្នែក (រស់ សេរីសុទ្ធា)

  • ដំណក់ភ្លៀងស្រក់ (ប៉ែន រ៉ន)

  • រង់ចាំតែបងមួយ (សុទ្ធា)

  • រំពឹង ! រំពឹង ! (សុទ្ធា)

  • បងពិតជាកម្លោះ (សាមុត-សុទ្ធា)

  • កណ្តូបបុកស្រូវ (សាមុត-សុទ្ធា)

  • ផ្កាត្របែកព្រៃ (ឌី សុខន)

  • ចម្រៀងមកមិត្ត (ឌី សុខន)

  • ស្នេហ៍យើង (សុទ្ធា)

  • គ្រាដំបូង (សាមុត)

  • ជីវិតអ្នកផ្សងព្រេង (សាមុត)

  • បងក្បត់អូនហើយ (ហួយ មាស)

  • ខែរះក្រោមផ្កាយ (ម៉ម ប៊ុនណារ៉ាយ)

  • បញ្ជីខ្មោច (អ៊ឹង ណារី)

  • កំពង់ធំ ជំរុំចិត្ត (សាមុត)

លោក ម៉ម ប៊ុនណារ៉ាយ កាលពីនៅក្នុងមន្ទីរពេទ្យ

សូម​ជម្រាប​ថា ផ្ទះ​របស់​លោក ម៉ម ប៊ុនណារ៉ាយ នៅ​ជិត​សាលា​ពញាក្រែក ខាងជើង​ស្ពាន​ជ្រោយ​ចង្វារ​ ប្រហែល​៣០០​ម៉ែត្រ ។ ជិះ​ហួស​ស្ពាន​ជ្រោយ​ចង្វារ៣០០​ម៉ែត្រ ចូល​តាម​ច្រក​សាលា​ពញាក្រែក ផ្លូវកែង​ចូល​ជាប់​សាលា​ប៊ែលធី៕

អត្ថបទ៖ លាភ.

;