ប្រទេស​ថៃ ឈប់​ទទួល​ស្រ្តី​ឲ្យ​ចូលរៀន​ជំនាញ​ប៉ូលិស​ហើយ

  • 2018-09-03 04:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការិយាល័យ​ប៉ូលិស​ថៃ​បាន​ផ្ដល់​ភ្លើង​ខៀវ​ដល់​សាលា​បណ្ដុះ​បណ្ដាល​ប៉ូលិស​ថៃ ឲ្យ​ទទួល​យក​សិស្ស​ប្រុស​តែ​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​សិក្សា​២០១៩ ខាង​មុខ។ នេះ​បើ​យោង​តាម​បទបញ្ជា​ដែល​ចុះ​ហត្ថលេខា ដោយ​លោក Kittarat Punphet អគ្គនាយករង​នៃ​ការិយាល័យ​ធនធាន​មនុស្ស កាលពី​ថ្ងៃ​ទី២៨ ខែ​សីហា ២០១៨។

រូបភាព៖ Bangkok Post

​តាម​បទបញ្ជា​ដដែល​នេះ បញ្ជាក់​ថា សាលា​បណ្ដុះ​បណ្ដាល​ប៉ូលិស​ថៃ​នឹង​ទទួល​សិស្ស ២៨០​នាក់​នៅ​ឆ្នាំ​២០១៩ ហើយ​មាន​តែ​បុរស​ប៉ុណ្ណោះ ដែល​អាច​ដាក់​ការ​ស្នើ​សុំ​ចូល​រៀន​បាន។ ក្នុង​បទ​បញ្ជា​នេះ ពុំ​មាន​ការ​ពន្យល់​ពី​មូលហេតុ​ដែល​បញ្ឈប់​ការ​ទទួល​សិស្ស​ស្រី​ឲ្យ​ចូល​រៀន​ទេ។

សូម​បញ្ជាក់​ថា សាលា​បណ្ដុះបណ្ដាល​ប៉ូលិស​ថៃ​បាន​ទទួល​សិស្ស​ស្រី​ឲ្យ​ចូល​រៀន​ចាប់តាំង​ពី​ឆ្នាំ​២០០៩៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;