Neymar ផ្ដល់​ការ​ទស្សន៍ទាយ ពី​ក្លឹប​ដែល​នឹង​ឈ្នះ​ពាន EPL រដូវកាល​នេះ

  • 2018-09-05 06:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Neymar របស់ក្លឹបបាល់ទាត់បារាំង PSG បានបង្ហាញពីការទស្សន៍ទាយ អំពីជើងឯកក្របខណ្ឌ English Premier League (EPL) រដូវកាល ២០១៨-១៩ ដោយអះអាងថា ក្លឹបបាល់ទាត់ Manchester City នឹងគ្រងជើងឯកលីគកំពូលអង់គ្លេសនេះ ម្ដងទៀត បន្ទាប់ពីឈ្នះកាលពីរដូវកាលមុន។

Neymar (រូបថត៖ Reuters)
ថ្លែងប្រាប់សារព័ត៌មាន Express ក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ តារាបាល់ទាត់សញ្ជាតិប្រេស៊ីល Neymar បាននិយាយថា៖ ***«វាជារឿងពិបាកមួយ ប៉ុន្តែ Manchester City នឹងឈ្នះវា (ពាន EPL) ។ ក្រុមលេខ២ គឺ (Manchester) United ។ ក្រុមលេខ៣ គឺ Chelsea ហើយក្រុមលេខ៤ គឺ Tottenham (Hotspur)»***។

ជុំវិញបញ្ហានេះ Neymar យល់ថា ក្លឹបហង្សក្រហម Liverpool មិនអាចអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 បានទេ ទោះបីជាបច្ចុប្បន្ន Liverpool បានឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន មាន ១២ពិន្ទុ ក្នុង ៤សប្ដាហ៍កន្លងទៅ។

ចំណែក Manchester United ឈរនៅលេខ១០ គិតត្រឹមសប្ដាហ៍ទី៤ ដោយមានត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះ។ រីឯ Arsenal ស្ថិតនៅលេខ៩ មាន ៦ពិន្ទុ ផងដែរ៕

Manchester City (រូបថត៖ Reuters)

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;