Nubia Z18 ស្មាតហ្វូនថ្មី​​របស់ ZTE មាន​អេក្រង់​លាត ៩១,៨%

  • 2018-09-06 07:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចិន ZTE បាន​​បង្ហាញ​វត្តមាន​កំពូល​​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​មួយ​ម៉ូឌែល កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨។ វា​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា ZTE Nubia Z18 ដែល​មាន​ផ្ទៃ​អេក្រង់​លាត​ធំ​ខ្លាំង​ដល់ ៩១,៨% អម​ជាមួយ​នឹង​ដុំ​កាមេរ៉ា​ដ៏​តូច​មួយ​នៅ​ផ្នែក​កណ្ដាល​ផ្ទៃ​ខាង​លើ​តែ​ប៉ុណ្ណោះ​ទុក​សម្រាប់​ថត​សែលហ្វី។

អេក្រង់ Nubia Z18 មាន​ទំហំ ៥,៩៩​អ៊ីញ កម្រិត 1080 X 2160p ប្រភេទ IPS LCD។ កម្លាំង​ម៉ាស៊ីន​ដំណើរការ​ដោយ​ឈីប Snapdragon 845 ដោយ​មាន​បំពាក់ RAM ២​ជម្រើស​គឺ​ទំហំ 6GB និង 8GB។ អង្គ​ផ្ទុក​ទិន្នន័យ​របស់​វា​ក៏​ត្រូវ​បែងចែក​ជា ២​ផង​ដែរ​គឺ 64GB និង 128GB (មិន​អាច​ថែម​មេម៉ូរី​ក្រៅ​បាន)។

Nubia Z18 មាន​កម្លាំង​ថ្ម​ទំហំ​ធំ​គួរ​សម 3450mAh ហើយ​មាន​ភ្ជាប់​ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស Quick Charge 4.0 និង​ប្រព័ន្ធ​ទប់​សីតុណ្ហភាព​ហៅ​ថា Neo Power។

ចំពោះ​ការ​ថត​រូបភាព និង​វីដេអូ​វិញ ZTE បាន​បំពាក់​កាមេរ៉ា​មុខ​ឲ្យ Nubia Z18 ទំហំ 8MP f/2.0 និង​កាមេរ៉ា​ក្រោយ​២​គ្រាប់​ទំហំ 24MP f/1.6 + 16MP f/1.6។ កាមេរ៉ា​មុខ​អាច​ថត​រូបភាព​ជា​លក្ខណៈ portrait និង​វីដេអូ​ក្នុង​កម្រិត 1080p ល្បឿន 30fps ចំណែក​ខាង​ក្រោយ​មាន​មុខងារ portrait ដូច​ខាង​មុខ​ដែរ តែ​វា​មាន​បន្ថែម​លក្ខណៈ​ផ្សេង​ទៀត​ដូចជា មុខងារ​សម្គាល់​ប្លង់​ថត និង​ការ​ថត​វីដេអូ slow motion ល្បឿន 960fps ជា​ដើម។

តម្លៃ​លក់ Nubia Z18 មាន​ចាប់​ពី ៤០៦​ដុល្លារ ដល់ ៤៨២​ដុល្លារ (តម្លៃ​នៅ​ចិន)៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;