ពូទីន ចង់​បង្កើន​ចំណង​យោធា​ឲ្យ​កាន់​តែ​ស្និទ្ធ​ជាមួយ​វៀតណាម

  • 2018-09-07 03:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី មាន​បំណង​ចង់​បង្កើន​ទំនាក់ទំនង​យោធា និង​ផ្នែក​សន្តិសុខ​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ជាមួយ​នឹង​ប្រទេស​វៀតណាម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ទៅ​កាន់​អគ្គ​លេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong ក្នុង​កិច្ច​ពិភាក្សា​កំពង់ផែ​សមុទ្រ​ខ្មៅ​ទីក្រុង Sochi ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨។

សូម​រំលឹក​ថា ​កិច្ចប្រតិបត្តិការ​យោធា​រវាង​រុស្ស៊ី និង​វៀតណាម ត្រូវ​បាន​ចុះ​ហត្ថលេខា​ កាល​ពី​ថ្ងៃ ០៤ មេសា ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ Moscow​ អំឡុង​ពេល​ជំនួប​រវាង​លោក Sergei Shoigu រដ្ឋ​មន្ត្រី​ការពារ​ជាតិ​រុស្ស៊ី និង​លោក Ngo Xuan Lich ​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម នៅ​ក្រៅ​កិច្ចប្រជុំ ​Moscow លើក​ទី ៧។ កិច្ចប្រតិបត្តិការ​យោធា​នេះ នឹង​ចាប់​អនុវត្ត​ពី​ឆ្នាំ​​២០១៨ ​ដល់​ឆ្នាំ២០២០​ខាង​មុខ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;