សម្ដេច​នាយករដ្ឋមន្ត្រី នឹង​ចូលរួម​ពិព័រណ៍​ចិន-អាស៊ាន នៅ​ណាននីង ចំនួន ៣​ថ្ងៃ

  • 2018-09-07 04:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ចូលរួម​ពិធី​តាំង​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​១៥ ពី​ថ្ងៃ​ទី​១០ ដល់ ១២ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណាននីង ខេត្ត​ក្វាងស៊ី តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨។

សម្តេច នឹង​ត្រូវ​អម​ដំណើរ​ដោយ​លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួម​ទាំង​ឥស្សរជន​រាជរដ្ឋាភិបាល​ដទៃ​ទៀត និង​ធុរជន​ពី​សភា​ពាណិជ្ជកម្ម​កម្ពុជា៕

សូម​អាន​ការ​ប្រកាស​នៅ​ខាង​ក្រោម៖

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;