ម៉ារីម៉ា បញ្ជាក់​ថា ប្ដី​របស់​នាង នឹង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ

  • 2018-09-07 08:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាង Marian Rivera ដែល​ត្រូវ​គេ​ស្គាល់​ថា ម៉ារីម៉ា បាន​បញ្ជាក់​ថា ប្ដី​របស់​នាង​ដែល​ជា​តារា​សម្ដែង​ផង​ដែរ​នោះ គឺ​លោក Dingdong Dantes នឹង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៩ ខាង​មុខ។

រូបភាព៖ Rappler
ប៉ុន្ដែ​នាង​ពុំ​បាន​ដឹង​ថា ប្តី​របស់​នាង​កំពុង​សំឡឹង​រក​តំណែង​អ្វី​នោះ​ទេ នាង​គ្រាន់តែ​បញ្ជាក់​ថា ប្ដី​របស់​នាង​មាន​មហិច្ឆតា​នយោបាយ។

នាង​ម៉ារីម៉ា​បញ្ជាក់​ទៀត​ថា នាង​នឹង​គាំទ្រ​ប្ដី​របស់​នាង មិន​ថា​គម្រោង​អ្វី​ក៏​ដោយ​ដែល​គាត់​ចង់​សម្រេច។ នាង​ក៏​បាន​អំពាវនាវ​ឲ្យ​សាធារណជន​រងចាំ​ប្ដី​របស់​នាង ប្រកាស​បេក្ខភាព​នយោបាយ​ជាផ្លូវការ​ផង​ដែរ៕

ប្រភព៖ Philstar ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;