មហាសេដ្ឋី​លំដាប់​កំពូល​ទាំង​២០​លើ​លោក មាន​នរណា​ខ្លះ?

  • 2018-09-08 08:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមរបាយការណ៍ The World's Billionaires របស់​វេបសាយ Forbes បានឲ្យដឹងថា មកទល់ពេលនេះ មហាសេដ្ឋីកំពូល​ទាំង២០ ភាគច្រើន​ជាជនជាតិអាមេរិក បារាំង និងចិន។

ខាងក្រោមជាបញ្ជីឈ្មោះមហាសេដ្ឋីទាំង២០៖

១- លោក Jeff Bezos អាយុ៥៤ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Amazon) មានទឹកប្រាក់ ១១២ពាន់លានដុល្លារ

២- លោក Bill Gates អាយុ៦២ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Microsoft) មានទឹកប្រាក់ ៩០ពាន់លានដុល្លារ

៣- លោក Warren Buffett អាយុ៨៨ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Berkshire Hathaway) មានទឹកប្រាក់ ៨៤ពាន់លានដុល្លារ

៤- លោក Bernard Arnault អាយុ៦៩ឆ្នាំ ជនជាតិបារាំង (ក្រុមហ៊ុន LVMH) មានទឹកប្រាក់ ៧២ពាន់លានដុល្លារ

៥- លោក Mark Zuckerberg អាយុ៣៤ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Facebook) មានទឹកប្រាក់ ៧១ពាន់លានដុល្លារ

៦- លោក Amancio Ortega អាយុ៨២ឆ្នាំ ជនជាតិអេស្ប៉ាញ (ក្រុមហ៊ុន Zara) មានទឹកប្រាក់ ៧០ពាន់លានដុល្លារ

៧- លោក Carlos Slim Helu អាយុ៧៨ឆ្នាំ ជនជាតិម៉ិកស៊ីកូ (ផ្នែក​ទូរ​គមនាគមន៍) មានទឹកប្រាក់ ៦៧,១ពាន់លានដុល្លារ

៨- លោក Charles Koch អាយុ៨២ឆ្នាំ ជនជាតិ​អាមេរិក (ក្រុមហ៊ុន Koch Industries) មានទឹកប្រាក់ ៦០ពាន់លានដុល្លារ

៩- លោក David Koch អាយុ៧៨ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Koch Industries) មានទឹកប្រាក់ ៦០ពាន់លានដុល្លារ

១០- លោក Larry Ellison អាយុ៧៤ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Oracle Corporation) មានទឹកប្រាក់ ៥៨,៥ពាន់លានដុល្លារ

១១- លោក Michael Bloomberg អាយុ៧៦ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Bloomberg LP) មានទឹកប្រាក់ ៥០ពាន់លានដុល្លារ

១២- លោក Larry Page អាយុ៤៥ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Google) មានទឹកប្រាក់ ៤៨,៨ពាន់លានដុល្លារ

១៣- លោក Sergey Brin អាយុ ៤៥ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Google) មានទឹកប្រាក់ ៤៧,៥ពាន់លានដុល្លារអាមេរិក

១៤- លោក Jim Walton អាយុ៧០ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Walmart) មានទឹកប្រាក់ ៤៦,៤ពាន់លានដុល្លារ

១៥- លោក S. Robson Walton អាយុ៧៣ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Walmart) មានទឹកប្រាក់ ៤៦,២ពាន់លានដុល្លារ

១៦- លោកស្រី Alice Walton អាយុ៦៨ឆ្នាំ ជនជាតិអាមេរិក (ក្រុមហ៊ុន Walmart) មានទឹកប្រាក់ ៤៦ពាន់លានដុល្លារ

១៧- លោក Ma Huateng អាយុ៤៦ឆ្នាំ ជនជាតិចិន (ក្រុមហ៊ុន Tencent ) មានទឹកប្រាក់ ៤៥,៣ពាន់លានដុល្លារ

១៨- លោកស្រី Francoise Bettencourt Meyers អាយុ៦៥ឆ្នាំ ជនជាតិបារាំង (ក្រុមហ៊ុន L'Oreal) មានទឹកប្រាក់ ៤២,២ពាន់លានដុល្លារ

១៩- លោក Mukesh Ambani អាយុ៦១ឆ្នាំ ជនជាតិឥណ្ឌា (ផ្នែកឥន្ធនៈគីមី ប្រេង និងឧស្ម័ន) មានទឹកប្រាក់ ៤០,១ពាន់លានដុល្លារ

២០- លោក Jack Ma អាយុ៥៣ឆ្នាំ ជនជាតិចិន (ក្រុមហ៊ុន Alibaba) មានទឹកប្រាក់ ៣៩ពាន់លានដុល្លារ៕

រូបថត៖ Reuters

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;