អង្ករ ៨ប្រភេទ​ដែល​កម្ពុជា នាំចេញ​ក្នុង​រយៈពេល​៨ខែ​ឆ្នាំនេះ

  • 2018-09-09 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​អង្ករ​ដែល​កម្ពុជា បាន​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈពេល ៨​ខែ ឆ្នាំ២០១៨​នេះ រួមមាន៖ អង្ករ​ក្រអូប ( ចម្រុះ នាង​ម្លិះ សូ​មាលី ផ្ការំដួល សរីរាង្គ ) ចំនួន​ជាង ២៥,៦ម៉ឺនតោន អង្ក​រស​គ្រាប់​វែង (ចម្រុះ​គ្រាប់​វែង និង​ប្រណិត​គ្រាប់​វែង) ជាង ៦,៣ម៉ឺន​តោន និង​អង្ករ​ចំហុយ​គ្រាប់​វែង ជាង ២,១ម៉ឺន​តោន​ សរុប​​ទាំងអស់​ជាង ៣៤,១៦ម៉ឺនតោន។ នេះបើតាម​​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន។

ចំនួន​នេះ បាន​ថយចុះ ៨,៩០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ ៨ខែ​ក្នុង​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន ជាង ៣៧ម៉ឺនតោន​។​

កម្មករ កំពុងដាក់បាវអង្ករលើរថយន្ត នាពេលកន្លងមក

​បើតាម​របាយការណ៍​ដដែល ក្នុង​រយៈពេល ៨ខែ​នេះ កម្ពុជា តាមរយៈ​ក្រុមហ៊ុន​ចំនួន៧០ បាន​នាំ​ចេញអង្ករ​ ទៅកាន់​ប្រទេស​ចំនួន ៥៩ ប្រទេស​ រួមមាន៖

  • សហភាព​អឺរ៉ុប ចំនួន ២៦ ប្រទេស សរុប​ចំនួន​ជាង ១៧,៦ម៉ឺន​តោន

  • អាស៊ាន​បួន​ប្រទេស ចំនួនជាង ៣,៦ម៉ឺន​តោន

  • និង​ប្រទេស​ផ្សេងទៀត ចំនួន ២៩ ប្រទេស សរុប​ចំនួន​ជាង ១២,៧ម៉ឺន​តោន។

ប្រទេស​ចិន បាន​នាំចូល​អង្ករ​ពី​កម្ពុ​ជាច្រើន​ជាងគេ ក្នុង​រយៈពេល​៨​ខែ ​ចំនួនជាង ៧,៤ម៉ឺន​តោន លំដាប់​ទី​២ គឺ​ប្រទេស​បារាំង ចំនួន​ជាង ៥,១ម៉ឺន​តោន និង​ទី​៣. ប្រទេស​ម៉ាឡេស៊ី ចំនួន​ជាង ២,៤​ម៉ឺនតោន៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;