ខ្មែររួបរួម​ជាតិ និង​ហ៊្វុនស៊ិនប៉ិច គ្រោងនឹង​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​តែមួយ

  • 2018-09-09 06:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 346

ចន្លោះមិនឃើញ

គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គ្រោងនឹង​បង្រួប​បង្រួម​ច្របាច់​បញ្ចូលគ្នា​នៅក្នុង​ពេល​ឆាប់ៗ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថ្លែង​ប្រាប់ [ខ្លីៗ] នៅ​ថ្ងៃទី​៩កញ្ញា​នេះ។

លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ថា នៅពេល​លោក​ទៅ​ពិនិត្យ​សុខភាព​នៅ​ថៃ គឺ​លោកនឹង​ចូលគាល់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ទីក្រុង​បាងកក ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃការ​បង្រួបបង្រួម​រវាង​គណបក្ស​រាជានិយម​ទាំងពីរ។

លោក ញឹក ប៊ុនឆៃ ថ្លែងនាពេលកន្លងមក

ទោះ​ជាយ៉ាងណា លោក​ថា រហូតមក​ដល់​ពេល​នេះ ភាគី​ទាំងពីរ​នៅមិន​ទាន់​បាន​ជួបគ្នា ឬ​បង្កើត​គណៈកម្មការ​នៅឡើយ​ទេ ដោយសារតែ​រវល់​ទាំង​សងខាង។ «នៅ​ពេលបាន​ជួបគ្នា អាចនឹង​មាន​លទ្ធភាព​ច្រើន​ក្នុងការ​បង្រួប​បង្រួម​គ្នា ព្រោះនេះ​ក៏ជា​ព្រះរាជ​តម្រិះ​ ពី​សម្តេច​ក្រុមព្រះ​ផងដែរ»។

«ការ​រួបរួម​រវាង​គណបក្ស​ទាំងពីរ ខ្ញុំ​ជឿថា ស្ថិតនៅ​ក្រោម​ដំបូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពីព្រោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​កេរ្តិ៍ដំណែល​របស់​ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ។ ហើយឈ្មោះ​ហ៊្វុនស៊ិនប៉ិច ជា​ឈ្មោះប្រវត្តិសាស្ត្រ ជាតិ និង​អន្តរជាតិ​ស្គាល់»។ លោក ញឹក ប៊ុនឆៃ បន្ថែម។

សម្តេចក្រុមព្រះ ចូលរួមក្នុងសមាជរបស់គណបក្សហ៊្វុនស៊ិនប៉ិច នាពេលកន្លងមក

សូម​រំលឹក​ថា នៅក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​កាលពី​ខែ​កក្កដា​កន្លងទៅ គណបក្ស​ទាំង២ មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ឡើយ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបាន​សំឡេង ៣៧៤ ៥១០​សំឡេង ស្ថិតនៅ​លំដាប់​ទី២ បន្ទាប់ពី​គណបក្ស​ប្រជាជនកម្ពុជា។ ចំណែក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​ទទួលបាន​សំឡេង​ឆ្នោត ៩៩ ៣៧៧​សំឡេង ស្ថិតនៅ​លំដាប់​ទី៥៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;