ក្រសួង​​ស្នើឱ្យ​បក្ស​ហ៊្វុនស៊ិនប៉ិច ធ្វើតាម​លក្ខន្តិកៈ​ ក្នុងការ​តែងតាំង​បុត្រច្បង​សម្តេច​ក្រុមព្រះ

  • 2018-09-10 10:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ក្រសួង​មហាផ្ទៃ បាន​ស្នើឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពិនិត្យ និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវតាមលក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់ទុក​នៅក្រសួងមហាផ្ទៃ ក្នុងការ​តែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះ​ប្រធាន​ស្តីទី​គណបក្ស។ នេះបើ​តាម​លិខិត​ដែល​សម្តេច ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ផ្ញើទៅ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី​១០​កញ្ញា​នេះ។

សូម​រំលឹក​ថា កាលពីថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​បាន​សម្រេច​តែងតាំង​ ព្រះ​អង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជា​ព្រះ​ប្រធាន​ស្ដីទី។ ព្រះ​អង្គម្ចាស់​ដែល​ត្រូវជា​បុត្រច្បង​សម្តេច​ក្រុមព្រះ អង្គ​នេះ មាន​ភារកិច្ច​ដឹកនាំ ចាត់ចែង សម្រេច​រាល់​ការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ពេល​អវត្តមាន​សម្តេច​ក្រុមព្រះ ក្នុង​ពេល​សម្រាក​ព្យាបាល​ជំងឺ។ ​ព្រះ​ប្រធាន​ស្ដីទី ក៏​មាន​សិទ្ធ​សម្រេច​កែសម្រួល ផ្លាស់ប្ដូរ តែងតាំង​សមាសភាព​នានា តាម​ការ​ចាំបាច់ និង​មាន​សិទ្ធិ​អនុវត្ត​រាល់​ការងារ​ផ្សេងៗ​ផងដែរ៕

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ក្នុង​កិច្ច​ប្រជុំជាមួយ​សម្តេច ហ៊ុន សែន និងមេដឹកនាំគណបក្សដទៃ នៅវិមាន​សន្តិភាព កាលពីថ្ងៃទី២១ សីហា ២០១៨។

អត្ថបទទាក់ទង៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច តែងតាំង​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជា​ព្រះ​ប្រធាន​ស្ដីទី

អត្ថបទ៖ សំភី

អត្ថបទពេញនិយម