សម្តេច ហ៊ុន សែន នឹង​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​វៀតណាម

  • 2018-09-10 12:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន នឹង​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​វៀតណាម

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី​២៧ ស្តីពី​អាស៊ាន ពីថ្ងៃទី១២ ដល់ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម តបតាម​ការ​អញ្ជើញ​របស់​លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម។ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបររទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ល្ងាច​ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ។

វេទិកា​នេះ ធ្វើឡើង​ក្រោម​ប្រធាន​បទ «អាស៊ាន ៤.០: សហគ្រិនភាព និង​បដិវត្តឧស្សាហកម្មលើកទី៤»។

សម្តេច ហ៊ុន សែន នឹង​អម​ដំណើរ​ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន, លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​សមាជិក​រាជរដ្ឋាភិបាល​ដទៃ​ទៀត ព្រមទាំង​ធុរជន​ពី​សភា​ពាណិជ្ជកម្ម​កម្ពុជា។

សម្តេច ហ៊ុន សែន ក្នុងពេលទៅដល់ខេត្តក្វាងស៊ី ប្រទេសចិន នៅថ្ងៃទី១០ កញ្ញា ២០១៨។ រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំនេះ នឹងជា​ឱកាស​ដ៏ល្អ​មួយទៀត សម្រាប់​មេដឹកនាំ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​សាជីវកម្ម​ធំៗ ដើម្បី​ពិភាក្សា​អំពី​កាលានុវត្តភាព និង​បញ្ហា​ប្រឈម ដែល​បណ្តាល​មកពី​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទីបួន ដល់​រដ្ឋាភិបាល​អាស៊ាន និង​អង្គភាព​ពាណិជ្ជកម្ម​នានា ព្រមទាំង​រិះរក​មធ្យោបាយ​ដើម្បី​ប្រើប្រាស់​នវានុវត្តន៍ និង​ការ​សហការ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ទាំងនោះ។

ក្រៅពី​កិច្ចប្រជុំ​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី នឹង​ជួប​ទ្វេភាគី​ដាច់​ដោយឡែក​ពីគ្នា ជាមួយ​លោក រ៉ានីល វីកក្រេមមេស៊ីង្ហ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ស្រីលង្កា, លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​វៀតណាម, លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី​ឡាវ, លោក តារ៉ូ កូណូ រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន និង​ទទួល​ការ​ចូល​ជួប​សម្តែង​ការ​គួរសម​ដោយសាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជា​នាយក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;