ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​មួយ​របស់​ចិន នឹង​ហោះហើរ​ត្រង់​មក​ភ្នំពេញ នៅ​ខែ​វិច្ឆិកា​ខាង​មុខ

  • 2018-09-11 06:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​ទង់​ជាតិ​ចិន Air China នឹង​បើក​ជើង​ហោះហើរ​ត្រង់​ពី​ប៉េកាំង​ទៅ​ភ្នំពេញ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទេសចរណ៏រវាង​ប្រទេស​ទាំងពីរ។ នេះ​បើយោង​តាម​ហ្វេសប៊ុក​សម្ដេច ហ៊ុន សែន។

យន្ដហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍​ Air China

ក្នុង​នោះ ពាណិជ្ជកម្មទ្វេភាគី​រវាងកម្ពុជា និង​ចិន បាន​កើនឡើងដល់ ៥,៨​ប៊ីលាន​ដុល្លារ​អាមេរិក តាមស្ថិតិ​ឆ្នាំ​២០១៧ គឺ​កើនឡើង​ប្រមាណ ២២% ធៀបនឹង​ឆ្នាំ​២០១៦ កន្លងទៅ។ សម្រាប់​ការ​វិនិយោគ​ពី​ប្រទេសចិន រយៈពេល ៣​ឆ្នាំ​កន្លងទៅ​នេះ បាន​កើនឡើង​ពី​ប្រមាណ ៩០០​លាន​ដុល្លារ​នៅឆ្នាំ២០១៦ ដល់ ១,៦​ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ និង​ក្នុង​រយៈពេល ៧​ខែ ដើម​ឆ្នាំ​២០១៨ នេះ បាន​កើន​ដល់ ២,៨​ប៊ីលាន​ដុល្លារ។

ចំណែក​អ្នក​ទេសចរ​ចិន​ទៅ​ទស្សនា​កម្ពុជា​វិញ បាន​កើនឡើង​ដល់ ១,៣​លាន​នាក់ ហើយ​មាន​ក្រុមហ៊ុន​អាកាសចរណ៏​ចិន​ចំនួន ១៦​ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ​ហោះហើរ​ត្រង់​ពី​ចិន​ទៅ​កម្ពុជា៕

អត្ថបទ៖ វាសនា

;