ម៉ាឡេស៊ី លុបចោល​គម្រោង​តម្លៃ​ជិត​៣​ពាន់​លាន​ដុល្លារ​ ដែល​ខ្លួន​បាន​ចុះ​ជាមួយ​ចិន

  • 2018-09-11 07:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាឡេស៊ី សម្រេច​លុបចោល​គម្រោង​បំពង់​តភ្ជាប់ បញ្ជូន​ប្រេង និង​ឧស្ម័ន ចំនួន​៣ ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ចិន។ ការ​សម្រេច​លុបចោល​នេះ គឺ​បន្ទាប់ពី​ការ​ពន្យារ​ពេល​​កាលពី​ខែ​កក្កដា​កន្លង​ទៅ​។

កម្មករកំពុងជួសជុលបំពង់បញ្ជូនប្រេង (រូបថត៖ Bernama pic)

យោង​តាម​សារព័ត៌មាន Financial Times បាន​ចុះផ្សាយ​ថា លោក Lim Guan Eng រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី បាន​បញ្ជាក់​ពី​ការ​លុបចោល​គម្រោង​តភ្ជាប់​បំពង់​ប្រេង និង​ឧស្ម័ន​ចំនួន២ នៅរដ្ឋ​ Kedah និង​ Sabah ដែល​មាន​តម្លៃ​សរុប​ជាង ២ពាន់​លាន​ដុល្លារ និង​គម្រោង​បំពង់​តម្លៃ ៧៩៥​លាន​ដុល្លារ​អាមេរិក ដែល​តភ្ជាប់​ពី​រដ្ឋ Malacca ទៅ​កាន់​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ក្រុមហ៊ុន Petronas និង​រោងចក្រ​ឥន្ធនៈ​គីមី​មួយ​ នៅ​រដ្ឋ Johor ។

លោក Lim បាន​បន្ថែម​ថា លោក​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉េកាំង ដើម្បី​លុប​គម្រោង​ទាំង​៣​ ដោយ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​លុបចោល​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រូវ​រ៉ាប់រង ដោយសារ​ការ​បញ្ចប់​គម្រោង​បំពង់​តភ្ជាប់​ទាំងនោះ​ទេ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី២១ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បាន​អះអាង​ថា គម្រោង​ទាំង​៣ នឹង​ត្រូវ​លុបចោល ពី​ព្រោះ​ម៉ាឡេស៊ី​មិនទាន់​មាន​លទ្ធភាព​។​ លោក​បន្តថា ​ម៉ាឡេស៊ី​ នឹងត្រូវ​ការកម្ចីរាប់រយលានដុល្លារ​ដើម្បីធ្វើគម្រោងទាំង​នេះ។

រដ្ឋាភិបាល​ម៉ាឡេស៊ី កំពុង​ព្យាយាម​កាត់​បន្ថយ​បំណុល​ជាតិ ដែល​មាន​តម្លៃ​ប្រហែល ២៥០ពាន់​លាន​ដុល្លារ​​អាមេរិក​៕

ប្រភព៖ Vietnam Plus ប្រែ​សម្រួល៖ លាភ.

;