Ronaldo និង Modric មួយ​ណា​ដែល Ramos ចង់​ឲ្យ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ FIFA?

  • 2018-09-11 07:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

Sergio Ramos របស់​ក្លឹប Real Madrid បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​មិត្ត​រួម​ក្រុម Luka Modric ក្នុង​ការ​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ (FIFA Men's Player) ​។

Modric ស្ថិត​ក្នុង​បញ្ជី​កីឡាករ​៣នាក់​ចុងក្រោយ ដើម្បី​ដណ្ដើម​ពានរង្វាន់​ខាងលើ។ Cristiano Ronaldo របស់​ក្លឹប Juventus និង Mohamed Salah របស់​ក្លឹប Liverpool ជា​បេក្ខជន ២​នាក់​ទៀត ដែល​នឹង​ត្រូវ​ប្រកាស​រក​អ្នក​ឈ្នះ នៅ​ចុង​ខែ​កញ្ញា​នេះ។

Luka Modric និង Sergio Ramos (រូបថត៖ Real Madrid)

ខ្សែការពារ​របស់​ក្លឹប​អធិរាជ​ស Ramos បាន​បញ្ជាក់​ថា ខ្សែ​បម្រើ​ Modric សក្ដិសម​ជាង Ronaldo ព្រោះ Ronaldo ល្បី​ស្រាប់​ទៅ​ហើយ និង​ជា​កីឡាករ​ដែល​មាន​ទីផ្សារ​ជាង Modric ។

សូម​ជម្រាប​ថា Modric ទើប​តែ​ឈ្នះ​ពាន​រង្វាន់​បាល់​មាស នៅ​ព្រឹត្តិការណ៍ FIFA World Cup ២០១៨ និង​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអឺរ៉ុប ផង​ដែរ។

Ronaldo ជា​ម្ចាស់​ពាន​រង្វាន់ FIFA Men's Player រយៈ​ពេល ២ឆ្នាំ​កន្លង​ទៅ បន្ទាប់ពី FIFA និងFrance Footbal បាន​បំបែក​ពាន​រង្វាន់ FIFA Ballon d'Or ជា​ពីរ គឺ FIFA Men's Player និង Ballon d'Or កាលពី​ឆ្នាំ​២០១៥​៕

អត្ថបទទាក់ទង

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទពេញនិយម