Prawit ថា បាន​សង​នាឡិកា​ថ្លៃៗ​ដែល​លោក​​ពាក់​ជាង​១០​ឆ្នាំ ទៅ​ឲ្យ​ម្ចាស់​​វិញ​ហើយ

  • 2018-09-11 09:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ថ្មីៗ​នេះ បាន​អះអាង​ថា លោក​បាន​សង​នាឡិកា​ថ្លៃៗ​ចំនួន ២៥​គ្រឿង ទៅ​ឲ្យ​ម្ចាស់​របស់​ពួកវា​វិញ​ហើយ។ ការ​លើក​ឡើង​ដូច្នេះ មាន​ន័យ​ថា លោក​មិន​បាន​ប្រគល់​នាឡិកា​ទាំងនេះ​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ ដើម្បី​ស៊ើបអង្កេត​នោះ​ទេ​។

លោក Prawit ដើរត្រួតពិនិត្យផលិតផលក្លែងក្លាយ ដែលត្រូវបានរឹបអូសនៅក្រុងបាងកក នាពេលកន្លងទៅ (រូបថត៖ khaosodenglish)

លោក Prawit បាន​បញ្ជាក់​ថា នាឡិកា​ទាំងនោះ​មិនមែន​ជា​របស់​លោក​ទេ គឺ​លោក​បាន​ខ្ចី​ពី​មិត្តភ័ក្តិ​ម្នាក់ ដោយ​លោក​បាន​ពាក់​នាឡិកា​ទាំងនេះ​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

លោក Srisuwan Janya សកម្មជន​ប្រឆាំង​អំពើ​ពុក​រលួយ បាន​អះអាង​ថា លោក​នឹង​ដាក់​ញត្តិ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ដើម្បី​ចោទ​លោក Prawit ពី​ការ​បំពាន​មាត្រា ១០៣ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដែល​ហាម​មិន​ឲ្យ​អ្នកនយោបាយ និង​មន្ត្រី​រាជការ ទទួល​កាដូ​ដែល​មាន​តម្លៃ​លើស​ពី ៣០០០បាត (ប្រហែល ៩០ដុល្លារ​អាមេរិក) ​ឡើយ។

គួរ​បញ្ជាក់​ថា លោក Prawit បាន​ជាប់​ក្នុង​រឿងអាស្រូវ ពាក់ព័ន្ធ​នឹង​ការ​ពាក់​នាឡិកា​ថ្លៃ​នា​ពេល​កន្លង​ទៅ។ ក្នុង​នោះ តាម​រយៈ​រូបថត​មួយ​សន្លឹក គេ​ឃើញ​លោក​ពាក់​នាឡិកា​ម៉ាក Richard Mille ដែល​មាន​តម្លៃ​ប្រហែល ៣លាន​បាត (ជាង ៩​ម៉ឺន​ដុល្លារ)។ ក្រោយមក រូបថត​ជា​ច្រើន​សន្លឹក​ទៀត ត្រូវ​បាន​គេ​រកឃើញ​លោក​ពាក់​នាឡិកា​ម៉ាក​ផ្សេងៗ ដែល​មាន​តម្លៃ​ថ្លៃ​ផងដែរ​។

កន្លង​មក លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ធ្លាប់​អះអាង​ថា នាឡិកា​ទាំងនោះ​ជា​របស់​មិត្តភ័ក្តិ​របស់​លោក​តែ​ប៉ុណ្ណោះ តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​បុគ្គល​នោះ​ឡើយ​៕

អត្ថបទទាក់ទង

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ លាភ.

អត្ថបទពេញនិយម