ថ្នាក់ដឹកនាំ​បាល់ទាត់​អឺរ៉ុប​ សម្រេច​បង្កើត​ពានរង្វាន់​មួយ​បន្ថែម​ទៀត

  • 2018-09-12 03:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ប្រធាន​សមាគម​ក្លឹប​អឺរ៉ុប (ECA) កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា សមាគម​បាន​សម្រេច​បង្កើត​ពាន​រង្វាន់​ថ្មី​មួយ​ទៀត សម្រាប់​ឲ្យ​ក្លឹប​ធ្វើការ​ប្រកួត​ប្រជែង​គ្នា។ ពាន​រង្វាន់​នេះ គឺ​ជា​ពាន​លំដាប់​ទី៣ បន្ទាប់​ពី UEFA Champions League និង UEFA Europa League ។

លោក Andrea Agnelli (រូបថត៖ Reuters)

លោក Andrea Agnelli ប្រធាន ECA បាន​ប្រាប់​ទៅ​សមាជិក​ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​ក្រុង Split ប្រទេស​ក្រូអាត​ថា ពាន​រង្វាន់​ខាងលើ​អាច​នឹង​ត្រូវ​ចាប់ផ្ដើម​ដំណើរការ​នៅ​រដូវកាល ២០២១-២២។ លោក​បន្ត​ថា វត្តមាន​ពាន​រង្វាន់​លំដាប់​ទី​៣​នេះ តម្រូវ​ឲ្យ​កាត់​ចំនួន​ក្រុម​ក្នុង​ពានរង្វាន់ UEFA Europa League ពី ៤៨​ក្រុម មក​ត្រឹម​តែ ៣២​ក្រុម​ប៉ុណ្ណោះ។ ចំណែក UEFA Champions League មិន​ប៉ះពាល់​ឡើយ។

ប្រសិនបើ​អាច​ទៅ​រួច ក្លឹប​សរុប​ចំនួន ៩៦ នឹង​ត្រូវ​ចូល​រួម​ប្រកួត​ក្នុង​ពានរង្វាន់ Champions League, Europa League និង​ពាន​រង្វាន់​លំដាប់​ទី​៣ ដែល​គ្រោង​នឹង​បង្កើត​ឡើង។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ប្រធាន​សមាគម​ក្លឹប​អឺរ៉ុប​។

សូម​ជម្រាប​ថា ទ្វីប​អឺរ៉ុប ធ្លាប់​មាន​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លំដាប់​ទី​៣ សម្រាប់​ក្លឹប ដែល​គេ​ស្គាល់​ថា Cup Winner's Cup ប៉ុន្តែ​កម្មវិធី​ប្រកួត​នេះ​ត្រូវ​បាន​លុប​ចោល​កាល​ពី​ឆ្នាំ​១៩៩៩៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

;