លោក ឃួង ស្រេង ប្រាប់​ទៅ​ស្នងការ​នគរបាល​ថ្មី ២​ចំណុច

  • 2018-09-12 06:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ប្រាប់​ទៅ​ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​នឹង​តែងតាំង​ថ្មី លោក​ឧត្តមសេនីយ៍​ឯក ស ថេត ត្រូវ​ពិនិត្យ​ឡើង​វិញ​ជុំវិញ​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ និង​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​បាន​ធ្វើ និង​មាន​គ្រប់ៗ​គ្នា ។

លោក ឃួង ស្រេង ថ្លែងនាពេលកន្លងទៅ

លោក​អភិបាល​បញ្ជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្រ្តី​នគរបាល ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ គឺ​ស្រប​ទៅ​នឹង​អ្វី​ដែល​ជា​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦ ដែល​បាន​ដាក់​ចេញ គឺ​ធ្វើ​យ៉ាងណា ត្រូវ​ខិតខំ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ពួកគាត់​មាន​ការ​ថ្នាំងថ្នាក់ ។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​កងកម្លាំង ចំពោះ​មន្រ្តី​នគរបាល​ក្នុង​រាជធានី​ភ្នំពេញ​ណា ដែល​អសកម្ម​ក្នុង​ការ​បម្រើ​សេវា​ជូន​ពលរដ្ឋ​។

លោកឧត្តមេសនីយ៍ឯក ស ថេត ដែលទទួលបានតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ

គូរ​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ ត្រូវបាន​តែងតាំង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​លោក​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូលនិវត្តន៍​។

យ៉ាងណា​ក៏ដោយ លោក​ឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្រ្តី​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

;