ចិន នឹង​បញ្ជូន​កប៉ាល់​បុក​បំបែក​ផ្ទាំង​ទឹកកក ទៅ​តំបន់​ប៉ូល

  • 2018-09-12 12:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន បាន​បង្ហាញ​កប៉ាល់​បុក​បំបែក​ផ្ទាំង​ទឹកកក​លើក​ទីមួយ​របស់​ខ្លួន និង​គ្រោង​បញ្ជូន​ទៅ​កាន់​តំបន់​ប៉ូល​ទាំងពីរ​នៃ​ផែន​ដី ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ និង​រុករក​ធនធាន​រ៉ែ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​វេប​សាយ South China Morning Post កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨។

ពិធីដាក់ដំណើរការកប៉ាល់បុកបំបែកផ្ទាំងទឺកកក Xuelong 2 (រូបថត៖ South China Morning Post)
South China Morning Post បាន​ឲ្យដឹង​ថា កប៉ាល់​នេះ​មាន​ឈ្មោះ​ថា Xuelong 2 ឬ​ Snow Dragon II ដែល​មាន​ការ​សហការ​ផលិត​រវាង​ក្រុមហ៊ុន China State Shipbuilding Corporation (CSSC) ជាមួយ​ក្រុមហ៊ុន Aker Arctic Technology របស់​ប្រទេស​ហ្វាំងឡង់។ ការ​ផលិត​បាន​ចាប់ផ្ដើម កាលពី​ឆ្នាំ​២០១៦ នៅ​ក្រុង​សៀងហៃ។

កប៉ាល់​ដដែល ដំណើរការ​ដោយ​កម្លាំង​ស្លាប​ចក្រ​ ហើយ​ជា​កប៉ាល់​ទី​មួយ​លើ​ពិភពលោក ដែល​អាច​បំបែក​ផ្ទាំង​ទឹក​កក​ដោយ​បើក​ទៅ​មុខ និង​ថយ​ក្រោយ។ Xuelong 2 មាន​ទម្ងន់ ១៤០០០តោន អាច​ផ្ទុក​នាវិក ៩០នាក់ និង​អាច​ដាក់​ឧទ្ធម្ភាគចក្រ​ចំនួន ២គ្រឿង​ផង​ដែរ។

Xuelong 2 ជា​កប៉ាល់​បំបែក​ផ្ទាំង​ទឹកកក​ជំនាន់​ទី២ បន្ទាប់ពី​កប៉ាល់ Xuelong ជំនាន់​ទី១ ដែល​ចិន​ទិញ​ពី​អ៊ុយក្រែន ក្នុង​ឆ្នាំ​ ១៩៩៤ និង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​កាល​ពី​ឆ្នាំ​២០១៣។ កប៉ាល់​ខាងលើ នឹង​ចាប់ផ្ដើម​បេសកកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ។

កប៉ាល់ Xuelong 2 ផលិតដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនហ្វាំងឡង់ (រូបថត៖ South China Morning Post)

សូម​បញ្ជាក់​ថា ចិន​ក៏​មាន​គម្រោង​ផលិត​កប៉ាល់​បំបែក​ផ្ទាំង​ទឹកកក​ជំនាន់​ទី​៣ ដែល​ដំណើរការ​ដោយ​ថាមពល​នុយក្លេអ៊ែរ​។ កប៉ាល់​ប្រភេទ​នេះ ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រទេសរុស្ស៊ី គឺ​កប៉ាល់ Akademik Lomonosov ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ខែ​មេសា ឆ្នាំ​២០១៨៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;