សម្ដេច​ហ៊ុន សែន លើក​ពី​មូលហេតុ​ដែល​កម្ពុជា​អាចចាប់​យក​ប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤

  • 2018-09-12 13:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែងក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លើក​ទី​២៧ នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម នៅថ្ងៃទី១២កញ្ញានេះ សម្ដេច ហ៊ុន សែន បានលើកឡើងពីមូលហេតុ៤ ​ដែល​ធ្វើឲ្យ​កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ចាប់​យក​នូវ​ប្រយោជន៍ ដែល​កើត​ចេញ​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤។ មូលហេតុ​ទាំង​នោះ​គឺ៖

១- ភាគ​លាភ​ប្រជាសាស្ត្រ ដោយសារ​ការ​កើនឡើង​នូវ​ចំនួន​យុវជន​ដែល​មាន​ចំណេះដឹង និង​និន្នាការ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​លឿន

២- ការ​កើន​ឡើង​លឿន​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ​ចល័ត និង​ទូរសព្ទ​វៃឆ្លាត​ជាមួយ​អត្រា​ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ​ដៃ​ខ្ពស់

៣- លំហូរ​នៃ​ការ​វិនិយោគ​ក្រៅ​ប្រទេស​ដែល​នាំ​មក​នូវ​បច្ចេកវិទ្យា

៤- ឌីជីថលរូបនីយកម្ម បាន​និង​កំពុង​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ តួយ៉ាងដូចជា ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ស្រប​ពេល​ដែល​អតិថិជន កំពុង​សម្រប​ខ្លួន​ជា​បណ្ដើរៗ​ក្នុង​ការ​ប្រើប្រាស់​នូវ​បច្ចេក​វិទ្យា​នានា។

សម្ដេច ហ៊ុន សែន និង​មេដឹកនាំអាស៊ាន ចូលរួមកិច្ចពិភាក្សាមួយ ក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោក លើក​ទី​២៧ នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម នៅថ្ងៃទី១២កញ្ញានេះ
សូម​បញ្ជាក់​ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​លើកទី​២៧នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «អាស៊ាន ៤.០៖ សហគ្រិនភាព និង​បដិវត្តន៍​ឧស្សាហកម្ម​លើកទី៤» ពីថ្ងៃទី​១១ ដល់ ១៣ ខែ​កញ្ញា ឆ្នាំ​២០១៨៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;