ថៃ​កំណត់​ថ្ងៃ​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​ថ្មី​មិន​ឲ្យ​លើស​ពី​ខែ​ឧសភា ឆ្នាំ​២០១៩

  • 2018-09-13 03:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​យោធា​ថៃ​របស់​លោក ប្រាយុទ្ធ ចាន់អូចា បាន​សម្រេច​អនុម័ត​ច្បាប់​ថ្មី​ចំនួន ២ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​មេ​ដឹក​នាំ​ថ្មី។

ច្បាប់​ទី​១ បាន​កំណត់​ថ្ងៃ​បោះឆ្នោត​ជាតិ​មិន​ឲ្យ​ហួស​ពី​ខែ​ឧសភា ឆ្នាំ​២០១៩​ខាង​មុខ​នោះ​ឡើយ ដើម្បី​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ប្រទេស​សា​ជា​ថ្មី ក្រោយ​ពី​រដ្ឋប្រហារ​យោធា​កាល​ពី​៥​ឆ្នាំ​មុន។ ឯ​ច្បាប់​មួយ​ទៀត​បាន​កំណត់​ពី​ការ​ចូល​កាន់​តំណែង​ផ្លូវការ​របស់​សមាជិក​រដ្ឋ​សភា​នៅ​អំឡុង​ពេល ៩០​ថ្ងៃ ក្រោយ​ពី​ការ​បោះ​ឆ្នោត។

សូម​ជម្រាប​ថា សមាជិក​រដ្ឋ​សភា​ថ្មី​របស់​ថៃ នឹង​ត្រូវ​ជ្រើសរើស​ចំនួន ៥០០​នាក់ ខណៈ​ដែល​ព្រឹទ្ធសភា​មាន​ចំនួន ២៥០​នាក់ ហើយ​ក្នុង​នោះ​មាន​កៅអី​ព្រឹទ្ធសភា​មួយ​ចំនួន​តូច​នឹង​ត្រូវ​បម្រុង​ទុក​ឲ្យ​យោធា៕​

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;