ប្រាយុទ្ធ ចាន់អូចា ស្វាគមន៍​​ក្រុមតារា​ស្រី​ជប៉ុន នៅ​វិមានរដ្ឋាភិបាល​ថៃ

  • 2018-09-13 07:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បាន​ទទួល​ស្វាគមន៍​ក្រុម​តារា​ស្រ្តី​ជប៉ុន AKB48 នៅ​វិមាន​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា ២០១៨​នេះ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ថតរូបជាមួយ​ក្រុមតារាស្រីជប៉ុន AKB48/ រូបភាព៖ Khaosod
ក្នុង​នោះ លោក ប្រាយុទ្ធ ក៏​បាន​ទស្សនា​ការ​សម្ដែង​របស់​ក្រុម​តារា​ស្រ្តី​ជប៉ុន AKB48 នៅ​វិមាន​រដ្ឋាភិបាល​ថៃ រួមជាមួយ​ការ​ថត​រូប ដែល​តារា​ស្រ្តី​ជប៉ុន​នៅ​ជុំវិញ​រូប​លោក​ផង​ដែរ។

មន្រ្តី​រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​ថា ក្រុម​តារា​ស្រី​ជប៉ុន​មក​ទស្សនកិច្ច​នៅ​ក្រុង​បាងកក ដើម្បី​ថត​កម្មវិធី​ទូរទស្សន៍​មួយ ហើយ​បាន​ស្នើ​ដើម្បី​ជួប​នាយករដ្ឋមន្រ្តៃ​ថៃ។ ហើយ​រដ្ឋាភិបាល​ថៃ​មិន​បាន​ចំណាយ​អ្វី​នោះ​ទេ៕

រូបភាព៖ Khaosod

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;