អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង រៀបចំ​សួនច្បារ​ត្រី​ប៉ាស៊ីអ៊ី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

  • 2018-09-14 04:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្របពេល​​​ត្រី​ប៉ា​ស៊ី​អ៊ី​ ដែល​ជាត្រី​កម្រ​មានតែ​នៅ​ខេត្ត​ស្ទឹងត្រែង​ កំពុង​ទទួលបាន​ការ​ចាប់អារម្មណ៍​ខ្លាំង ​​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​សួនច្បារ​រូប​សំណាក​ត្រីប៉ាស៊ីអ៊ី ​នៅក្បែរ​មាត់​ទន្លេ​សេកុង ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ។

រូបសំណាកត្រីប៉ាស៊ីអ៊ី ដែលស្ថិតនៅក្បែរមាត់ទន្លេសកុង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រូបថត៖ រស្មីកម្ពុជា
លោក ម៉ែន គុង ​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​ថា ទាក់ទង​ទៅនឹង​ការរៀបចំ​សួនច្បារ​ក្នុង​ក្រុង​ស្ទឹងត្រែងនេះ ​គឺជា​គម្រោង​របស់​ខេត្ត​។​ ​ការ​រៀប​ចំនេះ​មាន​គោលបំណង​ឱ្យមាន​ភាព​ទាក់ទាញ​ និង​កែ​លម្អ​សោភ័ណភាព​ទីក្រុង​ ​និង​ការ​គ្រប់គ្រង​សំរាម​ទុក​ដាក់​ឱ្យបាន​ល្អ។

​លោក ​ម៉ែន ​គុង​ បាន​បញ្ជាក់​ថា សួនច្បារ​ត្រី​ប៉ា​ស៊ី​អ៊ី ត្រូវបាន​កែប្រែ​ដោយដាក់​ជា​ប្រព័ន្ធ​បង្ហូរទឹក​ចូលក្នុង​អាង​ លើកជើង​ទម្រ​ឱ្យ​រូប​ស៊ីម៉ង់ត៍​ត្រី​ឡើង​ខ្ពស់ បន្ថែម​រចនាបថ​ និង​រៀបចំ​ដាក់​ប្រព័ន្ធ​ភ្លើង​បំភ្លឺ ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​ និង​ចាប់​អារម្មណ៍​ផងដែរ៕

សួនច្បារ​ត្រី​ប៉ាស៊ីអ៊ី ក្នុងក្រុងស្ទឹងត្រែង។ រូបថត៖ រស្មីកម្ពុជា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;