ថៃ​កំពុង​ពិចារណា​ទិញ​យន្តហោះ ២៣​គ្រឿង តម្លៃ​ជាង ៣​ពាន់​លាន​ដុល្លារ

  • 2018-09-14 07:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Thai Airways ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​របស់​ថៃ មាន​គម្រោង​ទិញ​យន្តហោះ​ថ្មី​បន្ថែម​​ចំនួន ២៣​គ្រឿង ដែល​មាន​តម្លៃ​សរុប ១០០​ពាន់​លាន​បាត ឬ​ស្មើ​នឹង​ជាង ៣​ពាន់​លាន​ដុល្លារ។

លោក Sumeth Damrongchaitham នាយក​ប្រតិបត្តិ Thai Airways បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​ស្នើ​សុំ​ពី​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម បច្ចុប្បន្ន​ក្រុមហ៊ុន​លោក​កំពុង​ពិចារណា​ទៅ​លើ​គម្រោង​ទិញ​យន្តហោះ​ថ្មី​បន្ថែម​នេះ​ហើយ ដោយ​នឹង​ប្រើ​ពេល​ប្រមាណ​ជា ១​ខែ។ បន្ទាប់​ពី​ការ​ពិចារណា ក្រុមហ៊ុន Thai Airways នឹង​ធ្វើ​ការ​ស្នើសុំ​ទៅ​កាន់​រដ្ឋមន្ត្រី​សាធារណការ និង​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ត្រួត​ពិនិត្យ​បន្ត។

យន្តហោះ​របស់​ក្រុមហ៊ុន Thai Airways (រូបភាព៖ Nikkei Asian Review)
សូម​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ គម្រោង​ទិញ​យន្តហោះ​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Apisak Tantivorawong និង​ឧបនាយករដ្ឋមន្ត្រី​លោក Somkid Jatusripitak។ លោក Apisak បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​១២​កញ្ញា​ថា ការ​ទិញ​នេះ នឹង​ធ្វើ​ឲ្យ​វិស័យ​អាកាសចរណ៍​ថៃ​មាន​ការ​រីក​ចម្រើន និង​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​អាកាសចរណ៍​បរទេស​បាន។ ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ ក៏​បាន​ទៅ​ត្រួត​ពិនិត្យ​ផ្ទាល់​នៅ​ក្រុមហ៊ុន Thai Airways ផង​ដែរ​អំពី​គម្រោង​ទិញ​នេះ៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;