ព្រឹត្តិការណ៍លក់ទំនិញធំបំផុតសម្រាប់នារីៗ នឹងធ្វើឡើងឆាប់ៗនេះ!
- 2018-09-14 08:12:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍លក់ទំនិញធំបំផុតសម្រាប់នារីៗ នឹងធ្វើឡើងឆាប់ៗនេះ!
ចន្លោះមិនឃើញ
ដំណឹងល្អសម្រាប់នារីៗសម័យថ្មី ដែលចូលចិត្តទិញទំនិញសម្បូរបែប។ ពិព័រណ៍នារីសម័យថ្មី ឬ Ladies' Fair នឹងរៀបចំធ្វើឡើងនៅចុងឆ្នាំនេះ ពោលគឺនៅថ្ងៃទី ២២-២៣ ខែធ្នូ នៅកោះពេជ្រ ដោយមានលក់សុទ្ធតែផលិតផលសម្រាប់នារីៗ ក្នុងតម្លៃ Discount រហូតដល់ ៨០% ឯណោះ។
Ladies' Fair នឹងមានតាំងបង្ហាញ និងលក់ផលិតផលម៉ាកល្បីៗគ្រប់ប្រភេទទាំងក្នុងស្រុក និងបរទេស ប្រមាណជា ៣០០ ស្ដង់ ដែលរួមមានដូចជា៖
សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories)
សម្រស់ និងម៉ូដ (Beauty & Fashion)
កីឡា និងសុខភាព (Sports & Fitness)
សម្ភារៈផ្ទះបាយ (Home Appliances)
ផលិតផលកូនក្មេង (Baby Care)
សុខភាព (Health Care)
-អាហារ និងភេសជ្ជៈ (Foods & Beverages)
អប់រំ (Education)
កម្សាន្ត (Entertainment)
ទេសចរណ៍ (Travel & Tourism)
អចលនទ្រព្យ (Real Estate)
កញ្ញា ដែក ដារី អ្នកគ្រប់គ្រងក្រុមហ៊ុន 360 Ads Events ដែលសហការរៀបចំពិព័រណ៍ Ladies' Fair ជាមួយវិបសាយ «កញ្ញា» បានឲ្យដឹងថា នេះជាលើកដំបូងបំផុតដែលកម្ពុជាមានពិព័រណ៍ពិសេសបែបនេះសម្រាប់ស្ត្រី ហើយមានផលិតសម្បូរបែបសម្រាប់ស្ត្រីចង់ Shopping ដោយអ្នកស្រីរំពឹងថា ព្រឹត្តិការណ៍ដ៏ធំនេះនឹងមានអ្នកចូលរួមប្រមាណជា ២ ម៉ឺននាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ។
"Ladies' Fair ធ្វើសម្រាប់ស្រីៗយើងតែម្ដង។ យើងមានផលិតផលគ្រប់ប្រភេទទាំងម៉ាកក្នុងស្រុក និងម៉ាកបរទេស សម្រាប់គាត់...មិនថាស្ត្រីនៅលីវ ស្ត្រីមានគ្រួសារ គាត់នឹងសប្បាយចិត្ត Shopping ក្នុងតម្លៃ Discount ដល់ ៨០%”។
អ្នកស្រីបន្តថា ក្រុមហ៊ុនគ្រឿងសម្អាង ហាងសម្លៀកបំពាក់ ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក និងសម្ភារៈក្នុងផ្ទះ ក្រុមហ៊ុនលក់គ្រឿងសង្ហារិម និងដេគ័រ ក្រុមហ៊ុនលក់ផលិតផលកូនក្មេង ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនជាច្រើនទៀត សុទ្ធតែអាចចូលរួមដាក់លក់ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នេះបានទាំងអស់។
បើក្រុមហ៊ុន ឬអ្នកលក់ចាប់អារម្មណ៍ចង់ចូលរួមដាក់លក់ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ដ៏ធំ និងដំបូងបំផុតនៅកម្ពុជាមួយនេះ សូមទាក់ទងទូរសព្ទលេខ 089 777 670 / 012 302 382 ឬចូលផេកហ្វេសប៊ុក 360 Events៕