Chelsea និង Liverpool បន្ត​ប្រជែង​លើ​កំពូល​តារាង ខណៈ Man City ឡើង​មក​លេខ៣

  • 2018-09-16 02:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តោខៀវ Chelsea និង​ក្រុម​ហង្ស​ក្រហម Liverpool បាន​បន្ត​ជ័យ​ជម្នះ​របស់​ខ្លួន​ទៀត នៅ​សប្តាហ៍​ទី៥ ហើយក្រុម​ទាំង២ ក៏​កំពុង​ប្រជែងគ្នា​ផងដែរ នៅលើ​កំពូល​តារាង Premier League។

Eden Hazard ជួយ Chelsea បន្តឈរលើកំពូលតារាង ក្រោយស៊ុតហេតទ្រីក (រូបថត៖ Reuters)
កាលពី​យប់មិញ Chelsea បាន​បំបាក់​ក្រុមភ្ញៀវ Cardiff City ៤-១ ដោយ​ក្នុង​នោះ Eden Hazard របស់ Chelsea ធ្វើបាន​ហេតទ្រីក។ ចំណែក Liverpool បានយក​ឈ្នះ​ម្ចាស់ផ្ទះ Tottenham Hotspur ២-១ ដែលនេះ​ជា​ជ័យជម្នះ ៥ដង​ជាប់ៗ​គ្នា​លើក​ដំបូង របស់​ Liverpool នៃការ​បើក​រដូវកាល Premier league ចាប់តាំងពី​ឆ្នាំ១៩៩០​មក។
Liverpool ឈ្នះ៥ដងជាប់ៗគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩០មក (រូបថត៖ Reuters)

លទ្ធផល​នេះ បាន​ធ្វើឱ្យ Chelsea និង Liverpool បន្ត​ឈរលើ​កំពូល​តារាង មាន​១៥ពិន្ទុ​ដូចគ្នា តែ Chelsea ឈរលេខ​១ ដោយមាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង។ ចំណែក Manchester City ក្រោយ​បំបាក់​ក្រុម​ភ្ញៀវ Fulham ៣-០ ក៏​បានឡើង​ឈរក្នុង​ចំណាត់ថ្នាក់​ទី៣ ជា​បណ្តោះអាសន្ន​ផងដែរ៕

កីឡាករ Man City អបអរក្រោយស៊ុតចូលទី Fulham (រូបថត៖ Sportskeeda)

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;