អ្នក​ទេសចរ​ចិន និង​វៀតណាម មក​​កម្ពុជា​ច្រើន​ជាងគេ ក្នុង​រយៈពេល ៧ខែ​ឆ្នាំនេះ

  • 2018-09-16 06:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា រយៈពេល​ ៧ខែ​ដើមឆ្នាំ​២០១៨ មាន​ចំនួន​ជាង ៣,៤៥លាន​នាក់ កើនឡើង ១១,១% ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧។ នេះ​បើយោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៨។

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែលមក​ទស្សនា​នៅ​កម្ពុជា​រួមមាន៖

  • តាមផ្លូវ​អាកាស មាន​ចំនួន​ជាង ២,៣១លាន​នាក់ ដោយក្នុងនោះតាមអាកាសយានដ្ឋានភ្នំពេញ មានចំនួន​ជាង ១,០៧លាន​នាក់។ អាកាសយានដ្ឋាន​សៀមរាប មាន​ចំនួនជាង ១,១៤លាន​នាក់ និង​អាកាសយានដ្ឋាន​កេងកង (ខេត្តព្រះសីហនុ) មាន​ចំនួនជាង ៨,៨ម៉ឺន​នាក់។

  • តាមផ្លូវគោក មានចំនួនជាង ១,០៥​លាន​នាក់

  • និងតាមផ្លូវទឹក មានចំនួន ៨៦.០៣៨នាក់។

ភ្ញៀវទេសចរ រង់ចាំថតថ្ងៃរះ នៅប្រាសាទអង្គរវត្ត​កាលពីខែមីនា ឆ្នាំ២០១៨
ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង១០មក​កម្ពុជា​រួមមាន៖

១ . ចិន មានចំនួន​ជាង១,០៩លាន​នាក់

២. វៀតណាម មានចំនួន​ជាង៤៥,៧ម៉ឺននាក់

៣. ឡាវ មាន​ចំនួន​ជាង ២២​ម៉ឺននាក់

៤. កូរ៉េ មានចំនួន​ជាង ១៩ម៉ឺននាក់

៥. ថៃ មានចំនួន​ជាង ១៨ម៉ឺននាក់។

៦. សហរដ្ឋអាមេរិក មានចំនួន​ជាង ១៥​ម៉ឺននាក់

៧. ជប៉ុន មានចំនួន​ជាង ១១ម៉ឺននាក់

៨. ម៉ាឡេស៊ី មាន​ចំនួន​ជាង ៩,៩ម៉ឺន​នាក់

៩. បារាំង មាន​ចំនួន​ជាង ៩,៨ម៉ឺននាក់ ។

១០. អង់គ្លេស មាន​ចំនួន​ជាង ៩,៧​ម៉ឺននាក់។

ទេសចរ​អន្តរជាតិ​បាន​ទស្សនា​តំបន់​អាទិភាព​មាន​ដូចជា៖

  • សៀមរាប​អង្គរ ជាង ១លាន ៥សែន​នាក់

  • ភ្នំពេញ ជិត២លាន​នាក់

  • តំបន់​ឆ្នេរ​សមុទ្រ ជិត៦០ម៉ឺននាក់

  • និង​តំបន់​អេកូទេសចរណ៍​ភូមិភាគ​ឦសាន ជិត៥ម៉ឺននាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;