ទីបំផុត! Ronaldo សម្ពោធ​គ្រាប់​ដំបូង​របស់​ខ្លួន​ឲ្យ Juventus ហើយ

  • 2018-09-16 22:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​គ្រាប់​ដំបូង​របស់​ខ្លួន​ឲ្យ​ក្លឹប Juventus ហើយ ក្នុង​ការ​ប្រកួត​បាល់ទាត់ Italy Serie A សប្ដាហ៍​ទី៤ កាលពី​យប់​មិញ​នេះ។

Ronaldo អបរសាទរ​ក្រោយ​ស៊ុត​បញ្ចូលទី​គ្រាប់​ដំបូង​របស់​ខ្លួន​ឲ្យ​ក្លឹប Juventus

សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី៤ នេះ Ronaldo បាន​ស៊ុត​បញ្ចូល​ទី ២​គ្រាប់ គឺ​នៅ​នាទី​៥០ និង​នាទី​៦៥ ជួយ​ឲ្យ Juventus ឈ្នះក្រុម​ភ្ញៀវ US Sassuolo ដោយ​លទ្ធផល ២-១។ ១​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​កីឡាករ Khouma Babacar នៅ​នា​ទី​៩០។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ Juventus កំពុង​ឈរ​លើ​កំពូល​តារាង មាន ១២​ពិន្ទុ ក្រោយ​ឈ្នះ​ទាំង ៤​ប្រកួត៕

រូបភាព៖ ហ្វេសប៊ុកផេកក្លឹប Juventus

ទស្សនាវីដេអូ Ronaldo ស៊ុត​បញ្ចូលទី ២​គ្រាប់ ជួយ​ឲ្ យJuventus ឈ្នះក្រុម​ US Sassuolo ដោយ​លទ្ធផល ២-១

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;