ប្រធានាធិបតី​កូរ៉េខាងត្បូង នាំ​ប្រតិភូប្រមាណ ២០០​នាក់ ទៅ​ជួប គីម ជុងអ៊ុន នៅ​ក្រុង​ព្យុងយ៉ាង

  • 2018-09-16 23:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ២០១៨ ម្សិលមិញ បាន​បញ្ជាក់​ថា លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បុង នឹង​ដឹកនាំ​ប្រតិភូ​ប្រមាណ ២០០​នាក់ ដែល​មាន​ទាំង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​អ្នកជំនួញជាច្រើន ធ្វើ​ដំណើរ​ទៅ​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៨ ស្អែក​នេះ។

លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង ចាប់ដៃ​ជាមួយ​លោក គីម ជុងអ៊ុន មេដឹកនាំកំពូល​កូរ៉េខាងជើង អំឡុង​ជំនួប​កំពូល​នៅ​តំបន់ព្រំដែន​ប្រទេស​ទាំង​ពីរ នាពលេ​កន្លង​មក/ រូបភាព៖ CGTN
ការ​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​នេះ គឺ​ដើម្បី​ចូលរួម​ជំនួប​កំពូល​លើក​ទី៣ រវាង​លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង ដែល​នឹងធ្វើ​ឡើង​នៅ​ក្រុង​ព្យុងយ៉ាង ចាប់ពី​ថ្ងៃ​ទី១៨ ដល់​ទី២០ ខែ​កញ្ញា ២០១៨​នេះ។

ក្នុង​នោះ មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​អម​ដំណើរ​លោក មូន ចេអ៊ីន មាន​ដូចជា​ប្រធាន​ចារកម្ម រដ្ឋមន្រ្តី​ការប្រទេស និង​រដ្ឋមន្រ្តី​ការពារ​ជាតិ។

ចំណែក​អ្នកជំនួញ​វិញ មាន​ដូចជា​អគ្គនាយករង​ក្រុមហ៊ុន Samsung ប្រធាន​ក្រុមហ៊ុន SK និង LG Groups អគ្គនាយករង​ក្រុមហ៊ុន Hyundia Motor Group និង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​ចំនួន​ទៀត៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;