មជ្ឈមណ្ឌល​សន្ដិសុខ​អ៊ីនធឺណិត​អាស៊ាន ត្រូវ​បាន​បើក​ដំណើរការ​ហើយ

  • 2018-09-16 23:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មជ្ឈមណ្ឌល​សន្ដិសុខ​អ៊ីនធឺណិត​មួយ ត្រូវ​បាន​បើក​ដំណើរការ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពិ​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ដើម្បី​ហ្វឹកហាត់​ដល់​កងកម្លាំង​មក​ពី​ប្រទេស​អាស៊ាន ក្នុង​ការ​ចូលរួម​ប្រឆាំង​នឹង​កា​រគំរាមកំហែង​នានា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់។

មន្រ្តី​ជប៉ុន និង​មន្រ្តី​ថៃ ថតរូបនៅ​មុខ​មជ្ឈមណ្ឌល​កសាង​សមត្ថភាព​សន្ដិសុខ​អ៊ីនធឺណិត​អាស៊ាន-ជប៉ុន
ការ​បង្កើត "មជ្ឈមណ្ឌល​កសាង​សមត្ថភាព​សន្ដិសុខ​អ៊ីនធឺណិត​អាស៊ាន-ជប៉ុន" នេះ គឺ​ក្រោយ​ជំនួប​រវាង​ថ្នាក់​រដ្ឋមន្រ្តី​ប្រទេស​អាស៊ាន និង​ប្រទេស​ជប៉ុន នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ។

ក្នុង​នោះ កងកម្លាំង​សន្ដិសុខ​អ៊ីនធឺណិត​ប្រមាណ ៧០០​នាក់​ដែល​មក​ពី​ប្រទេស​អាស៊ាន ត្រូវ​រំពឹង​ថា និង​បញ្ចប់​ការ​សិក្សា​លើ​កម្មវិធី​ដែល​រៀបរៀង​ដោយ​ប្រទេស​ជប៉ុន រួមមាន​ការពារ​សន្ដិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​រដ្ឋ ដំណោះស្រាយ​ឌីជីថល និង​ការ​វិភាគ​ពី​មេរោគ​អ៊ីនធឺណិត៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;