iOS 12 ចេញ​ជាផ្លូវការ​ម៉ោង​ប៉ុន្មាន នៅ​ខ្មែរ​?

  • 2018-09-17 01:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​ ត្រូវនឹង​កាល​កំណត់​របស់​ក្រុមហ៊ុន Apple ក្នុង​ការ​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ខ្លួន​គឺ iOS 12 នៅ​ទូទាំង​ពិភពលោក។ Apple បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ចេញ​នៅ​ម៉ោង ១០ព្រឹក នៅ​អាមេរិក​។

ដូច្នេះ ម៉ោង​បញ្ចេញ iOS 12 នៅ​កម្ពុជា គឺ​ត្រូវ​នឹង​ម៉ោង ១២​កណ្ដាល​អាធ្រាត្រ ឆ្លង​ចូល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​។

ម៉ូដែល​ចាប់​ពី iPhone 5s, iPad mini2, iPad Air និង iPod ជំនាន់​ចុង​ក្រោយ ឡើង​ទៅ នឹង​អាច​ទទួល​បាន​ការ​ធ្វើកំណែ Update ថ្មី​នេះ។

គេ​រំពឹង​ថា iOS 12 នឹង​ធ្វើ​ឲ្យ iPhone ម៉ូដែល​ចាស់ៗ ដំណើរការ​លឿន​ជាង​មុន ពី ៤០% ទៅ ៧០% សម្រាប់​មុខងារ​មួយ​ចំនួន​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;