កម្ពុជា នឹង​ប្រកួត​មិត្តភាព​ជាមួយ​ទីម័រ​ខាងកើត នៅខែ​ក្រោយ

  • 2018-09-17 03:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ឱ្យដឹង​នៅថ្ងៃនេះ​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ទីម័រ​ខាងកើត ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ នៅថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៨។ ការ​ប្រកួត​នេះ ធ្វើឡើង​នា​វេលាម៉ោង ៦កន្លះ​ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ។

សូម​បញ្ជាក់​ថា នេះ​គឺជា​ការ​ប្រកួត​មិត្តភាព​លើកទី២ បន្ទាប់ពី​លើក​ទី១ ក្រុម​កម្ពុជា បាន​ប្រកួត​ចាញ់​ម៉ាឡេស៊ី ១-៣ កាលពី​សប្តាហ៍​មុន ក្រោមការ​ដឹកនាំ​លើក​ដំបូង​របស់​លោក Keisuke Honda។ ការ​ប្រកួត​នេះ គឺ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រជែង​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2018 ដែលនឹង​ធ្វើឡើង​នាខែ​វិច្ឆិកា​ខាងមុខ​នេះ៕

ក្រុមកម្ពុជា ប្រកួតមិត្តភាពជាមួយក្រុមម៉ាឡេស៊ី កាលពីយប់ថ្ងៃទី១០កញ្ញា ២០១៨ នៅពហុកីឡដ្ឋានជាតិ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;