ពាក់កណ្ដាល​ខែ​កញ្ញា តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​ជា​លើក​ទី​៣

  • 2018-09-17 03:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តម្លៃ​ប្រេង​សាំង ដែល​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​កំណត់​ថ្លៃ​លក់​ចេញ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ដូច​ខាង​ក្រោម៖

  • ប្រេង​សាំង​ធម្មតា ៤១៥០​រៀល

  • ប្រេង​ម៉ាស៊ូត ៤០០០​រៀល

សូម​ជម្រាប​ថា នេះ​ជា​ការ​ឡើង​តម្លៃ​សាំង​ចំនួន ៣​លើក​ជាប់​គ្នា​មក​ហើយ គិត​ចាប់​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៨។

តម្លៃ​ប្រេង​សាំង ដែល​​ក្រសួង​កំណត់​កាល​ពី​​​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨៖

  • ប្រេង​សាំង​ធម្មតា តម្លៃ ៣៩៥០​រៀល

  • ប្រេង​ម៉ាស៊ូត តម្លៃ ៣៧៥០​រៀល

តម្លៃ​ប្រេង​សាំង ដែល​​ក្រសួង​កំណត់​កាល​ពី​​​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨៖

  • ប្រេង​សាំង​ធម្មតា តម្លៃ ៤០០០​រៀល

  • ប្រេង​ម៉ាស៊ូត តម្លៃ ៣៨០០​រៀល

តម្លៃ​ប្រេង​សាំង ដែល​​ក្រសួង​កំណត់​កាល​ពី​​​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨៖

  • ប្រេង​សាំង​ធម្មតា តម្លៃ ៤០៥០​រៀល

  • ប្រេង​ម៉ាស៊ូត តម្លៃ ៣៩០០​រៀល

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;