Ronaldo និង Zlatan បង្កើត​កំណត់ត្រា​សម្រាប់​ខ្លួនឯង​

  • 2018-09-17 04:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ Cristiano Ronaldo និង Zlatan Ibrahimovic បាន​បោះ​ជំហាន​ថ្មី​មួយ​ទៀត នៅ​ក្នុង​អាជីព។ កីឡាករ​ទាំង​២នាក់​ បង្កើត​កំណត់ត្រា​ដូច​ខាង​ក្រោម៖

Zlatan អបអរការស៊ុតបញ្ចូលទី (រូបថត៖ USA TODAY Sports)
Ronaldo រក​បាន​២គ្រាប់​ក្នុង​ការ​ប្រកួត ដែល Juventus យក​ឈ្នះ Sassuolo ដោយ​លទ្ធផល ២-១ នៅ​ក្របខណ្ឌ Serie A ។ គ្រាប់​ទាំង​នេះ បូក​នឹង​គ្រាប់​បាល់​ចាស់ ធ្វើ​ឲ្យ Ronaldo រកបាន ៤០០​គ្រាប់​ក្នុង​កម្រិត​លីគ​ ក្នុង​នោះ​នៅ​ក្លឹប Sporting CP (៣គ្រាប់), Manchester United (៨៤គ្រាប់), Real Madrid (៣១១គ្រាប់) និង ​Juventus (២គ្រាប់)។

Zlatan Ibrahimovic បាន​រក​គ្រាប់​ទី​៥០០​ក្នុង​អាជីព​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ដែល​ក្លឹប LA Galaxy ចាញ់ Toronto FC ដោយ​លទ្ធផល ៥-៣ នៅ​ក្រប​ខណ្ឌ MSL ក្នុង​ទឹកដី​អាមេរិក​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

រឿង​ចៃដន្យ

Ronaldo អបអរក្រោយរកគ្រាប់បាល់សម្រាប់​ Juventus កាលពីយប់មិញ (រូបថត៖ punchng.com)

Ronaldo បាន​ប្រើប្រាស់​ពេល​វេលា ៣១៩​នាទី ក្នុង ៤​ប្រកួត និង​ជា​ការ​ព្យាយាម​ចំនួន ​២៨​លើក ទម្រាំ​អាច​រក​គ្រាប់​ដំបូង​របស់​ខ្លួន​នៅ​ក្របខណ្ឌ Serie A។ នេះ​ជា​រឿង​ចៃដន្យ​មួយ ពីព្រោះ​ពេល​លេង​នៅ Real Madrid ក្នុងក្របខណ្ឌ La Liga កីឡាករ​រូបនេះ អាច​រក​គ្រាប់​បាល់​ដំបូង​នៃ​រដូវ​កាល​២០១៧-១៨ នៅ​ក្នុង​ការ​ប្រកួត​ទី​៤ ​និង​ការ​ព្យាយាម​ចំនួន ​២៨​លើក​ ​ផង​ដែរ​៕

ប្រភព៖ Forbes ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;