រដ្ឋាភិបាល​ថៃ គ្រោង​កម្ទេចទូក​ខុស​ច្បាប់​ជិត ៩០០​គ្រឿង

  • 2018-09-17 04:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូក​សរុប​ចំនួន ៨៦១​គ្រឿង ដែល​ពុំ​បាន​ចុះ​បញ្ជី គ្រោង​នឹង​​ត្រូវ​កម្ទេច​ចោល​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ២០១៨ ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Chirute Visalachitra អគ្គនាយក នៃ​នាយកដ្ឋាន​ម៉ារីន នៃ​ក្រសួង​ដឹក​ជញ្ជូន​ថៃ។

រូបភាព៖ Bangkok Post
ការ​កម្ចេច​នេះ គឺ​ជា​កិច្ចខិតខំ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មុខ​មាត់​នៃ​ទូក​នេសាទ​ថៃ និង​ការ​ប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ មុន​រដ្ឋាភិបាល​ថៃ​ចូលរួម​កិច្ច​ពិភាក្សា​ជុំ​បន្ទាប់​ជាមួយ​សហភាព​អឺរ៉ុប ស្ដី​ពី​ការ​នេសាទ​ខុស​ច្បាប់ គ្មាន​ការ​រាយការណ៍ និង​ផ្ទុយ​បទប្បញ្ញ ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា ២០១៨​នេះ។

តាម​ការ​ចុះផ្សាយ​របស់ Bangkok Post បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី១៦ ខែ​កញ្ញា ២០១៨ មាន​ទូក​នេសាទ​ចំនួន ១០៧៤៣​គ្រឿង​បាន​ចុះ​បញ្ជី​រួចរាល់ ខណៈ ៦៣១៥​គ្រឿង​ទៀត មិន​ទាន់​ចុះ​បញ្ជី​រួចរាល់​នោះ​ទេ។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​ត្រូវ​បាន​សហភាព​អឺរ៉ុប​ពិន័យ​កាត​លឿង សម្រាប់​ការ​គ្រប់គ្រង​នាវា​នេសាទ​មិន​បាន​ត្រឹមត្រូវ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;