ថៃ ឈរ​លើ​គេ​នៅ​អាស៊ាន ជា​ប្រទេស​ដែល​មាន​អត្រា​សម្លាប់​ខ្លួន​ច្រើន​បំផុត

  • 2018-09-17 06:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យដឹង​ថា ប្រទេស​ថៃ មាន​អត្រា​អ្នក​សម្លាប់​ខ្លួន​ច្រើន​បំផុត គិត​នៅ​ក្នុង​ឆ្នាំ​២០១៦ ក្នុង​នោះ មនុស្ស ១៤,៤​នាក់ ក្នុង​ចំណោម​មនុស្ស ១០​ម៉ឺន​នាក់ បាន​ធ្វើ​អត្តឃាត​។ នេះ​ជា​ការ​ចុះផ្សាយ​របស់​វេបសាយ Khaosod English កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៨។

ក្រុងបាងកក (រូបថត៖ Harshil Shah / Flickr)
របាយការណ៍ WHO បាន​ឲ្យដឹង​ថា មីយ៉ាន់ម៉ា ឈរ​លំដាប់​ទី២ (មាន​អត្រា​ធ្វើ​អត្តឃាត ៧,៨​នាក់​ក្នុង​ចំណោម ១០​ម៉ឺន​នាក់) ម៉ាឡេស៊ី ឈរ​លេខ​៣ (៥,៥នាក់) និង កម្ពុជា ឈរ​លេខ​៤ (៥,៣នាក់)។ នៅ​ទូទាំង​ពិភព​លោក អត្រា​សម្លាប់​ខ្លួន​បាន​កើន​ឡើង ៦០% នៅ​ក្នុង​រយៈពេល​៥ទសវត្សរ៍​ចុងក្រោយ​។

លោក Boonreung Traireungworarat អគ្គនាយក នៃ​នាយកដ្ឋាន​សុខភាព​ផ្លូវ​ចិត្ត​ថៃ បាន​ឲ្យដឹង​ថា ក្នុង​រយៈ​ពេល​១ម៉ោង មាន​ប្រជាជន​ថៃ ៦​នាក់ ព្យាយាម​សម្លាប់​ខ្លួន ឬ ៥៣០០០ នាក់​ក្នុង​មួយ​ឆ្នាំ។ ភាគច្រើន ការ​ព្យាយាម​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។

របាយការណ៍​ពី​នាយកដ្ឋាន​ខាងលើ​បន្ត​ថា ពលរដ្ឋ​ថៃ ៣៩៣៤​នាក់ បាន​សម្លាប់​ខ្លួន​ក្នុង​ឆ្នាំ២០១៧, ធ្លាក់​ចុះ​ពី ៤១៣១​នាក់ កាល​ពី​ឆ្នាំ​២០១៦។ ថៃ​ខាតបង់​ប្រមាណ​ជា ៤០០​លាន​បាត ឬជាង ១២លាន​ដុល្លារ​អាមេរិក ដោយសារ​បញ្ហា​នេះ​ក្នុង​ឆ្នាំ២០១៧។ អ្នក​សម្លាប់​ខ្លួន ភាគច្រើន​មាន​វ័យពី ៣០ ទៅ ៥៩​ឆ្នាំ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;