ប៉ូលិស​ថៃ ចោទប្រកាន់​មេ​គណបក្ស​មួយ​ប្រឆាំង​នឹង​ក្រុម​យោធា

  • 2018-09-17 07:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ថៃ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ២០១៨​នេះ បាន​ចោទប្រកាន់​ស្ថាបនិក និង​សមាជិក ២​នាក់​នៃ​គណបក្ស​ថ្មី​មួយ ប្រឆាំង​នឹង​ក្រុម​យោធា ដោយ​រំលោភ​លើ​ច្បាប់​ឧក្រឹដ្ឋកម្ម​អ៊ីនធឺណិត ដែល​អាច​ជាប់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ប្រមាណ ៣​ពាន់​ដុល្លារ។

លោក Thanathorn Juangroongruangkit អំឡុងពេល​ត្រូវប៉ូលិស​សាកសួរនៅស្នងការ​ប៉ូលិស​ក្រុង​បាងកក/ រូបភាព៖ Reuter
លោក Thanathorn Juangroongruangkit និង​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ឆ្ពោះ​ទៅ​អនាគតរបស់​ថៃ បាន​ត្រូវ​ប៉ូលិស​សម្រេច​ចោទប្រកាន់ ក្រោយ​ពួកគេ​ចូល​ទៅ​បំភ្លឺ​នៅ​ស្នងការ​ប៉ូលិស​ក្រុង​បាងកក នៅ​ថ្ងៃ​នេះ។

លោក Thanathorn ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ផ្ដល់​ព័ត៌មាន​ក្លែងក្លាយ កាលពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ដោយ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook។

សូម​បញ្ជាក់​ថា គណបក្ស​ឆ្ពោះ​ទៅ​អនាគត​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៨​នេះ ដើម្បី​ទាក់ទាញ​យុវជន និង​អ្នក​ដែល​ចង់​មាន​ការ​ផ្លាស់ប្ដូរ​ការ​គ្រប់គ្រង​ដោយ​ក្រុម​យោធា៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;