គីម ជុងអ៊ុន ទៅ​ទទួល​ប្រធានាធិបតី​កូរ៉េខាងត្បូង ដល់​អាកាសយានដ្ឋាន​ក្រុង​ព្យុងយ៉ាង

  • 2018-09-18 01:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៨​នេះ បាន​ទៅ​ទទួល​ស្វាគមន៍​លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Sunan ក្នុង​ក្រុង​ព្យុងយ៉ាង សម្រាប់​ជំនួប​កំពូល​លើក​ទី៣ ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៨ ដល់ ១៩ ខែ​កញ្ញា ២០១៨។

រូបភាព៖ Yonhap

វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក គីម ជុងអ៊ុន នៅ​អាកាសយានដ្ឋាន​នា​ព្រឹក​នេះ គឺ​អម​ដោយ​ភរិយា​របស់​លោក​ផង​ដែរ គឺ​លោកស្រី Ri Sol-ju។ ជាមួយ​គ្នា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​ក៏​បាន​ធ្វើការ​ផ្សាយ​ផ្ដាល់​ផង​ដែរ៕

វីដេអូលោក គីម ជុងអ៊ុន ទៅ​ទទួល​ប្រធានាធិបតី​កូរ៉េខាងត្បូង ដល់​អាកាសយានដ្ឋាន​ក្រុង​ព្យុងយ៉ាង

អត្ថបទទាក់ទង៖ ក្រុង​ព្យុងយ៉ាង រៀបចំ​ជំនួប​កំពូល​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ នៅ​សប្ដាហ៍​នេះ

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;