ចិន ជួយ​ផ្សព្វផ្សាយ​អង្ករ​កម្ពុជា នៅ​ទីផ្សារ​របស់​ខ្លួន

  • 2018-09-18 02:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​រដ្ឋ​ចិន COFCO បាន​អះអាង​ថា នឹង​ជួយ​គាំទ្រ​លើ​ការ​ផ្សព្វផ្សាយ​ពី​ម៉ាក​វិញ្ញាតកម្ម "ម្លិះ​អង្គរ" នៅ​លើ​ទីផ្សារ​ប្រទេស​ចិន និង​បង្កើន​ការ​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា។ ការ​ឲ្យ​ដឹង​ដូច្នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ការ​ជួប​ពិភាក្សា​ការងារ រវាង​ក្រុម​ប្រឹក្សា​ភិបាល​និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជាមួយ ក្រុមហ៊ុន COFCO នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៨។

ជំនួប​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​បន្ទាប់ពី​បញ្ចប់​ភារកិច្ច​ចូលរួម​អម​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ក្នុង​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​១៥។

ការពិភាក្សា​ការងារ រវាង​ក្រុម​ប្រឹក្សា​ភិបាល​និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជាមួយ ក្រុមហ៊ុន COFCO នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ (រូបថត៖ សហព័ន្ធស្រូវអង្ករកម្ពុជា)
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន COFCO ជួយ​បង្កើន​ការ​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​តាម​រយៈ​កូតា​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមហ៊ុន COFCO កាលពី​ដើម​ឆ្នាំ​២០១៨​នេះ។

សូម​ជម្រាប​ថា ប្រទេស​ចិន​បាន​នាំចូល​អង្ករ​ពី​កម្ពុ​ជាច្រើន​ជាងគេ ក្នុង​រយៈពេល​៨​ខែ​ដើម​ឆ្នាំ​២០១៨​ ​ចំនួន​ជាង ៧,៤ម៉ឺន​តោន។

តាម​​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន បាន​ឲ្យដឹង​ថា ប្រភេទ​អង្ករ​ដែល​កម្ពុជា បាន​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈពេល ៨​ខែ ឆ្នាំ២០១៨​នេះ រួមមាន៖ អង្ករ​ក្រអូប ( ចម្រុះ នាង​ម្លិះ សូ​មាលី ផ្ការំដួល សរីរាង្គ ) ចំនួន​ជាង ២៥,៦ម៉ឺនតោន អង្ករស​គ្រាប់​វែង (ចម្រុះ​គ្រាប់​វែង និង​ប្រណិត​គ្រាប់​វែង) ជាង ៦,៣ម៉ឺន​តោន និង​អង្ករ​ចំហុយ​គ្រាប់​វែង ជាង ២,១ម៉ឺន​តោន​ សរុប​​ទាំងអស់​ជាង ៣៤,១៦​ម៉ឺនតោន​៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;