​ក្រសួង២ ហាមឃាត់ការ​ចាក់​បទ "សល់​តែ​ចិត្ត​ស្មោះ"

  • 2018-09-18 04:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ព័ត៌មាន ព្រមទាំង ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ថ្មី​ៗ​នេះ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ ដើម្បី​ឲ្យ​បញ្ឈប់​ការ​ចាក់​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា "សល់​តែ​ចិត្ត​ស្មោះ" ដែល​ច្រៀង​ដោយ​លោក​ស្រី កែវ ច័ន្ទសម្ផស្ស របស់​ផលិតកម្ម​ខ្មែរ​អមតៈ។

ក្រសួង​បាន​រកឃើញ​ថា បទ "សល់​តែ​ចិត្ត​ស្មោះ" បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ការងារ​របស់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​ដែល​ច្បាប់​ស្តី​ពី​គាំពារ ជាពិសេស រាជ​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​ផ្ដល់​កិច្ច​គាំពារ​ដល់​ពួកគាត់​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​៕

អ្នកនាង កែវ ច័ន្ទសម្ផស្ស ម្ចាស់បទ "សល់តែចិត្តស្មោះ" (រូបថត៖ គណនីហ្វេសប៊ុករបស់ អ្នកនាង កែវ ច័ន្ទសម្ផស្ស)
លិខិតរបស់ក្រសួងព័ត៌មាន
លិខិតរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;