CPP ចាត់តាំង​លោក អូន ព័ន្ធមុនីរ័ត្ន ជា​ប្រធាន​ក្រុម​ការងារ​ចុះជួយ​ខេត្ត​កណ្ដាល ជំនួស​សម្ដេច ហ៊ុន សែន

  • 2018-09-18 06:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់តាំង​លោក អូន ព័ន្ធមុនីរ័ត្ន ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះជួយ​ខេត្ត​កណ្ដាល ជំនួស​សម្ដេច ហ៊ុន សែន។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​ស្ដីពី​ការ​សម្រួល​ភារកិច្ច និង​ចាត់តាំង​ប្រធាន​ក្រុម​ការងារ​ខេត្ត​កណ្ដាល របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៨​នេះ។

លោក អូន ព័ន្ធមុនីរ័ត្ន
សូម​បញ្ជាក់​ថា លោក អូន ព័ន្ធមុនីរ័ត្ន បច្ចុប្បន្ន​គឺ​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​លោក​ទើប​តែ​ត្រូវ​បានដំឡើង​តួនាទី​ទៅ​ជា​ឧបនាយករដ្ឋមន្រ្តី កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;