ប្រធានាធិបតី​កូរ៉េខាងត្បូង ស្នាក់នៅ​ក្នុង​ផ្ទះសំណាក់​សាងសង់​នា​ឆ្នាំ​១៩៨៣ ក្នុង​ក្រុង​ព្យុងយ៉ាង

  • 2018-09-18 08:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ នៅ​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ស្នាក់នៅ​ផ្ទះសំណាក់ Paekhwawon ដែល​ជា​ទីតាំង​សម្រាប់​ទទួល​ប្រមុខ​រដ្ឋ និង​ឥស្សិរជន​បរទេស។

សំណាក់ Paekhwawon
ផ្ទះ​សំណាក់​នេះ​សាងសង់​នៅ​ឆ្នាំ​១៩៨៣ នៅ​តាម​បណ្ដោយ​ទន្លេ Taedong ដែល​ហូរ​កាត់​ក្រុង​ព្យុងយ៉ាង។ ផ្ទះ​សំណាក់​នេះ មាន​ព្រៃឈើ​យ៉ាង​ក្រាស់​នៅ​ពីក្រោយ និង​ទន្លេ​ហូរកាត់​ពី​មុខ។ ផ្ទះ​សំណាក់​នេះ​ទទួល​ភ្ញៀវ​បាន ៩០​នាក់។

សូម​បញ្ជាក់​ថា លោក មូន ចេអ៊ីន និង​លោក គីម ជុងអ៊ុន នឹង​ចាប់​ផ្ដើម​ជួប​ពិភាក្សា​គ្នា​ជុំ​ទី១ នៅ​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៨​នេះ ហើយ​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ស្អែក​នេះ មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ជា​បន្ដ​ទៀត ដោយ​ផ្ដោត​សំខាន់​លើ​ការ​រំលាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;