ក្រសួងវប្បធម៌ ​ចាត់​វិធានការ​លើ​តារា​សិចស៊ី សេង សូណា

  • 2018-09-18 08:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​​ ឲ្យ​​​ផ្អាក​​​គ្រប់​សកម្មភាព​​សិល្បៈទាំង​អស់​របស់តារាសម្តែង សេង សូណា រយៈពេល​១ឆ្នាំ​ លើ​ករណី​តារា​ស្រី​រូប​នេះ​ស្លៀក​ពាក់​សិចស៊ី​ និងឥរិយាបថ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ តាមរយៈការថតខ្សែភាពយន្ត និងបណ្តាញព័ត៌មាន។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​​ដែលក្រសួងផ្ញើទៅសមាគមទូរទស្សន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បញ្ជាក់ថា ផ្អែក​តាម​ស្មារតី​​​នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ពិន័យ​ ក្រមសីលធម៌​នៃ​អ្នក​សិល្បៈ​ កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​សីហា ឆ្នាំ​ ២០១៨ បាន​សម្រេច​ដាក់​ពិន័យ​ ផ្អាក​​តារា​សម្ដែង​ សេង សូណា មិន​ឲ្យ​ធ្វើសកម្មភាពពាក់ព័ន្ធវិស័យសិល្បៈ គ្រប់រូបភាព រួមមាន ការសម្ដែង ថតខ្សែភាពយន្ត ខារ៉ាអូខេ ស្ប៉ត ច្រៀងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ រយៈពេល​១ឆ្នាំ ដោយគិតចាប់​ពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៩៕

តារាសម្តែង សេង សូណា បង្ហាញភាពសិចស៊ីរបស់ខ្លួន នាពេលកន្លងទៅ

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;