នាយនគរបាល ៣រូប ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ស្នងការ​រង​នគរបាលជាតិ

  • 2018-09-18 08:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍ ចំនួន ៣រូប ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ស្នងការ​រង​នគរបាលជាតិ។ នេះ​បើ​យោង​តាម​អនុ​ក្រឹត្យ ស្ដី​ពី​ការ​ផ្ទែរ និង​តែងតាំង​មុខ​តំណែង​មន្រ្ដី​នគរបាល​ជាតិ ចុះ​ហត្ថលេខា​ដោយ​សម្ដេច​នាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

នាយ​នគរបាល​ទាំង ៣រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ស្នងការ​រងនគរបាលជាតិ រួមមាន​ដូចខាងក្រោម៖

១. លោក​ឧត្ដមសេនីយ៍ឯក អ៊ិន បូរ៉ា (ផ្ទេរ​ពី​ប្រធាន​នាយកដ្ឋាន​កណ្ដាលនគរបាល​យុត្តិធម៌)

លោក​ឧត្ដមសេនីយ៍ឯក អ៊ិន បូរ៉ា ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាលមួយ នា​ពេល​កន្លង​មក (រូបភាព៖នាយកដ្ឋាន​កណ្ដាលនគរបាល​យុត្តិធម៌)
**២. លោក​ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន** (ផ្ទេរពី​ប្រធាន​សេនាធិការ)
លោក​ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន (រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ)

៣. លោក​ឧត្ដមសេនីយ៍​ឯក តេង សួន (ផ្ទេរ​ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែនទឹក)

លោក​ឧត្ដមសេនីយ៍​ឯក តេង សួន (រូបភាព៖ នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែនទឹក)

សូម​បញ្ជាក់ថា អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា មាន​អគ្គ​ស្នងការ​រង ចំនួន ១៥រូប គិត​ទាំង​អគ្គ​ស្នងការ​រង​ដែល​ទើប​តាំងតាំង​ទាំង ៣រូប​ខាងលើ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;