ពូទីន បញ្ចេញ​ប្រតិកម្ម​រឿង​បាញ់​ទម្លាក់​យន្ដហោះ​យោធា​របស់​ខ្លួន​នៅ​ស៊ីរី ស្លាប់​មនុស្ស ១៤​នាក់

  • 2018-09-18 23:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្លើយតប​ជាមួយ​នឹង​អ្នក​កាសែត កាលពី​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៨ ម្សិលមិញ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជាក់​ថា ការ​បាញ់​ទម្លាក់​យន្តហោះ​យោធា Il-20 របស់​កងទ័ព​រុស្ស៊ី នៅ​ក្នុង​ប្រទេស​ស៊ីរី គឺ​ជា​កម្រង​នៃ​ស្ថានភាព​សោកនាតកម្ម​មួយ។

លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី​
លោក ពូទីន បាន​បញ្ជាក់​ថា យន្តហោះ​ចម្បាំង​អ៊ីស្រាអែល មិន​បាន​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​នោះ​ទេ។

លោក​បញ្ជាក់​ទៀត​ថា រុស្ស៊ី​នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ។ ជាមួយ​គ្នា​នេះ លោក​សង្កត់​ធ្ងន់​ថា ក្រុង​មូស្គូ នឹង​ពង្រឹង​សន្ដិសុខ​របស់​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ចំណែក​លោក Sergey Shoigu រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​បាន​ចេញ​មក​បញ្ជាក់​ក្រោយ​ការ​លើកឡើង​របស់​លោក ពូទីន ថា ក្រុង​មូស្គូ​នឹង​មិន​ទុក​ឲ្យ​សកម្មភាព​របស់​អ៊ីស្រាអែល​គ្មាន​ចម្លើយ​នោះ​ទេ៕

អត្ថបទពាក់ព័ន្ធ៖ ក្រសួង​ការពារ​រុស្ស៊ី បញ្ជាក់​ប្រទេស​ដែល​បាញ់​ទម្លាក់​យន្តហោះ​របស់​ខ្លួន​នៅ​ស៊ីរី

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;