គ.ជ.ប គ្រោង​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ចំនួនជិត ៥០ម៉ឺន​នាក់​ទៀត

  • 2018-09-19 04:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គ្រោង​នឹង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ចំនួន ៤៨,៩៩​ម៉ឺន​នាក់​បន្ថែម​ទៀត នៅក្នុង​ឆ្នាំ២០១៨​នេះ។ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

សេចក្តី​ប្រកាស​នេះ បាន​បង្ហាញ​ពី​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០១៨​ ដូច​ខាងក្រោម៖

  • ប្រជាពលរដ្ឋ​សរុប មាន​ចំនួន​ជាង ១៥,៩៧លាន​នាក់

  • ប្រជាពលរដ្ឋ​មាន​អាយុ ១៨ឆ្នាំឡើងទៅ ចំនួន​ជាង ៩,៩លាន​នាក់

  • អ្នកដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុងឆ្នាំ​២០១៧ រួចហើយ មាន​ចំនួន​ជាង ៨,៣៨លាន​នាក់។

ប្រជាពលរដ្ឋស្វែងរកមើលឈ្មោះ មុនពេលចូលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨
គ.ជ.ប បញ្ជាក់​ថា រយៈពេល​នៃការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ ដែល​ធ្វើឡើង​នៅ​តាម​សាលាឃុំ-សង្កាត់ និង​នៅតាម​ទីតាំង​មួយ​ចំនួន​ក្នុង​ឃុំ-សង្កាត់ មាន​រយៈពេល​តែ ១៨ថ្ងៃ​ទេ គឺពី​ថ្ងៃទី១ ដល់ ១៨​តុលា ឆ្នាំ​២០១៨ ព្រោះថា​ឆ្នាំនេះ ជាឆ្នាំ​គ្មាន​ការ​បោះឆ្នោត​ទេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;