រដ្ឋសភា សម្រេច​ផ្តល់​សុពលភាព​តំណាងរាស្រ្ត​ថ្មី​ចំនួន ៣៨រូប​ហើយ

  • 2018-09-19 04:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម័យ​ប្រជុំ​រដ្ឋសភា នាព្រឹក​ថ្ងៃទី​១៩​កញ្ញា​នេះ បាន​សម្រេច​ផ្តល់​សុពលភាព​តំណាងរាស្រ្ត​ថ្មី​ចំនួន ៣៨រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា  ជំនួស​អ្នក​ដែលត្រូវ​ទៅ​បំពេញ​ការងារ​ជា​សមាជិក​រាជ​រដ្ឋាភិបាល។ បន្ទាប់មក នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សមាជិក​សភាថ្មី​ទាំង​៣៨​នាក់ នឹង​ត្រូវ​ទៅ​ស្បថ​នៅ​ព្រះ​បរមរាជវាំង។

ការ​ផ្តល់​សុពលភាព​តំណាងរាស្រ្ត​ថ្មី​​នេះ​ គឺ​ក្រោយពេល​ដែល គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី១២​កញ្ញា ២០១៨ បាន​សម្រេច​លុប​ឈ្មោះ និង​ទទួលស្គាល់​អ្នក​តំណាងរាស្រ្ត​ថ្មី នីតិកាល​ទី៦ តាមការ​ស្នើសុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​សម្រេចរបស់​ គ.ជ.ប ​នេះ គឺ​ដោយ​អនុលោម​តាម​មាត្រា ១៣៩ នៃ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត។

ខាងក្រោមនេះ គឺជា​ឈ្មោះតំណាងរាស្រ្តថ្មីទាំង ៣៨រូប៖

អត្ថបទទាក់ទងគ.ជ.ប សម្រេច​លុប​ឈ្មោះ និង​ទទួល​ស្គាល់​អ្នក​តំណាងរាស្រ្ត​ថ្មី

អត្ថបទ៖ សំភី

អត្ថបទថ្មី
;