ថ្លៃ​ភាគហ៊ុន​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ កើនឡើង​ដល់​ចំណុច​ខ្ពស់​បំផុត

  • 2018-09-19 04:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) កាលពី​ថ្ងៃទី ១៨ ខែ​កញ្ញា បង្ហាញ​ថា ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS) បាន​កើនឡើង​ថ្លៃខ្ពស់​បំផុត ប្រចាំ​ថ្ងៃ (upper price limit) គឺ ៦៦៨០រៀល ក្នុងមួយ​ភាគហ៊ុន។ នេះ​ជា​ចំណុចខ្ពស់​បំផុត គិតចាប់​ពី​ពេល​ដែល​ក្រុមហ៊ុន​នេះ បាន​ចុះ​បញ្ជី​ជួញដូរ​នៅ ផ.ម.ក. កាលពី​ខែ​មិថុនា ​ឆ្នាំ​២០១៧​មក។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ជាមួយ​គ្នា​នេះ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) និង​ភាគហ៊ុន​ហ្គ្រេន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) ក៏​កើនឡើង​ថ្លៃ​ដែរ​ពោលគឺ​បិទ​នៅថ្លៃ ៦៤០០រៀល និង ៣១០០រៀល​ក្នុង​មួយ​ភាគហ៊ុន រៀង​គ្នា។

ចំពោះ​ភាគហ៊ុន​២​ទៀត គឺ ភាគហ៊ុន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PWSA) និង​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ជួញ​ដូរចុងក្រោយ នៅថ្លៃ​ដដែល គឺ ៣២៥០​រៀល និង ២៨០០រៀល​ក្នុង​មួយ​ភាគហ៊ុន ​រៀងគ្នា។ ចំណែក​ឯ​សន្ទស្សន៍ ផ.ម.ក. កើនឡើង​ប្រមាណ​ជា ៤,៨០% ដល់ ៣៥៦,៧០ ពិន្ទុ ឯណោះ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;